CamNews

តារា 

មិនស្មានថា ថ្ងៃខួបកំណើតខ្លួនឯងបែរជា នាង Kimberly សុខចិត្ត...

ព័ត៌មានកំសាន្ត ៖ ចាស់មួយឆ្នាំទៀតហើយ តារាសម្តែងស្រីរាងខ្ពស់ស្រលះ នាង Kimberly ក្រោយបានប្រារព្ធពិធីខួបកំណើតជាច្រើនកន្លែងកាលពីម្សិលមិញនេះ ។ 

ដោយយោងតាមពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ថ្ងៃខួបកំណើតខ្លួនឯងបែរជា នាង Kimberly សុខចិត្តចំណាយពេលវេលារបស់នាងទៅមើលថែទាំក្មេងៗដែលមានជំងឺបេះដូង និងនាំយករបស់មានតម្លៃខ្លះទៅឲ្យពួកគេ ។ ប៉ុន្តែការលះបង់តារាថៃរូបនេះបែរជាទទួលបាននូវផលតបស្នងយ៉ាងក្រៃលែង ខណៈពេលក្រុមអ្នកគាំទ្ររបស់នាងបានបង្កការភ្ញាក់ផ្អើល ដោយរៀបចំពិធីខួបកំណើតឲ្យរូបនាងស្ងាត់ៗ និងគួរឲ្យស្រលាញ់ជាទីបំផុតហើយ ។ 

បន្ទាប់ពីបង្កការភ្ញាក់ផ្អើលយ៉ាងធំបែបនេះហើយ ធ្វើឲ្យតារាសម្តែងថៃលំដាប់ជួរមុខនាង Kimberly ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះក្តីរំភើប ហើយក៏នឹកស្មានមិនដល់ថា ក្រុមអ្នកគាំទ្របានចំណាយទាំងថវិកានិងពេលវេលា សម្រាប់រូបនាងដល់ថ្នាក់នឹងសោះ ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៀត គេសង្កេតឃើញថា លោក Mark prin ដែលជាមិត្តប្រុសរបស់តារាថៃរូបនេះ បានថតរូបឲ្យក្រុមអ្នកគាំទ្រនឹងមិត្តស្រីរបស់ខ្លួនថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះនាង Kimberly មានអាយុ ២៥ ឆ្នាំហើយ ប៉ុន្តែសម្រស់ហាក់នៅក្មេងជាងវ័យដដែល ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Kimberly Mark prin Margie rasri Yaya