បារាំង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីពេលថ្មីៗនេះថា ផ្ទាំងទឹកកកដ៏ធំ
មួយដុំ ត្រូវបានគេរកឃើញក្នុងល្អាង ដ៏ជ្រៅនិងវែងមួយ។
លោក Echo និង Christian អ្នកស្រាវជ្រាវក្នុងល្អាងភ្នំបានអោយដឹងថា ល្អាងភ្នំដែលកាត់
ផ្ទៃដីអឺរ៉ុបសើ្ទរតែពាក់កណ្ដាល ដែលមានទីតាំងនៅជិតភ្នំ Rocky Mountains នៅជិតប្រ
ទេសបាំរាំងនោះ មិនត្រូវបានគេជួបប្រទះអ្វីដែលចម្លែកនោះទេ ទើបតែពេលនេះ គេក៏
បានប្រទះឃើញដុំទឹកកកដ៏ធំបែបនេះ ហើយមានកម្រាស់ដល់ទៅ ១០៤ម៉ែត្រ ទំហំ៧០៤
ម៉ែត្រ និងមានឈ្មោះថា Booming Ice Chasm ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដនៅមិនទាន់ អាចសន្និដ្ឋានបានថា តើផ្ទាំង
ទឹកកកនោះកើតឡើងដោយសារបាតភូតុអ្វី? ហើយនឹងអាចមានផលប៉ះពាល់យ៉ាងណា
នៅពេលថ្ងៃអនាគត់នោះទេ៕
ដោយ៖ រក្សា
ប្រភព៖ dailymail