CamNews

ព័ត៌មានជាតិ 

សិស្សប្រឡង ជាប់សញ្ញាបត្រ ទុតិយភូមិលើកទី២ មាន ១៨០៧១ នាក់

ភ្នំពេញ ៖ បេក្ខជន-បេក្ខនារី ដែលប្រឡងជាប់ សញ្ញាបមធ្យមសិក្សា ទុតិយភូមិលើកទី២ សម័យប្រឡងថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៤ មានចំនួន១៨០៧១នាក់ ដែលលទ្ធផល នៃការជាប់នេះ មិនមាននិទ្ទេស A និង B ទេ មានតែពី C ដល់ E ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជន និងកីឡាចេញផ្សាយ នៅថ្ងៃទី៣១ ខែតុលានេះ បានឲ្យ ដឹងថា បេក្ខជនប្រឡងជាប់លើកទី២ មាន ១៨០៧១នាក់ ត្រូវជា១៧,៩៤ភាគរយ នៃបេក្ខជនវត្តមានចំនួន៦០ ៦១១ នាក់ ។ បេក្ខជនទទួលបាននិទ្ទេស C មានចំនួន ១ នាក់ និទ្ទេស D មានចំនួន ៥៥ នាក់ និងនិទ្ទេស E មានចំនួន ១០៨១៥ នាក់ ។

សេចក្តីប្រកាសបន្តថា បេក្ខជនប្រឡងជាប់លើកទី១ សរុបទាំងអស់២៣១២៦ នាក់ ត្រូវជា ២៥,៧២ភាគរយ នៃបេក្ខ ជនវត្តមានចំនួន ៨៩៩២១នាក់ បូកសរុបទាំងពីរលើក មានចំនួន ៣៣៩៩៧នាក់ ត្រូវជា៤០,៦៧ភាគរយ នៃបេក្ខជន ដែលមកប្រឡងទាំងពីរលើក ។

ប្រភពខាងលើបន្តថា ដំណើរការ នៃការប្រឡងទាំងដំណើរការវិញ្ញាសារសរសេរកំណែ និងស្រង់បូកពិន្ទុ ដោយ កុំព្យូ ទ័របានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ ពុំមានឧបទ្ទវ ហេតុអី្វគួរឲ្យកត់សម្គាល់ឡើយ ។

សម្រាប់លទ្ធផល ដែលប្រកាសនេះ ត្រូវធ្វើឡើងចំនួន ២ លើក គឺលើក ទី១ នៅថ្ងៃទី៣១ ខែតុលា សម្រាប់រាជធានី ភ្នំពេញ និងខេត្តកណ្តាល ។ ដោយឡែក នៅរាជធានី-ខេត្តផ្សេងៗទៀត នឹងប្រកាសនៅថ្ងៃទី១ ខែវិច្ឆិកា ។

សូមបញ្ជាក់ថា ការប្រឡងលើកទី២ នេះ បានធ្វើឡើងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែតុលា ហើយបេក្ខជន ប្រឡង មានចំនួន ៦០៦១១ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុងនោះ មានបន្ទប់ចំនួន ២.៧៥២ គ្រប់រាជធានី-ខេត្ត ។ កាលពីប្រឡងបាក់ឌុបលើទី១ នៅថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០១៤ មានបេក្ខជនប្រឡងជាប់សរុបចំនួន ២៣.១២៦ នាក់ ត្រូវជា២៥,៧២ ភាគរយ ក្នុងចំណោមសិស្សសរុប ៨៩.៩៣៧ នាក់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh