CamNews

ប្លែកៗ 

នារីវ័យក្មេងអាក្រាតកាយ ដេកកណ្ដាលក្រុង ដើម្បីប្រឆាំងនឹងការហូបមាន់បារាំងក្នុងបុណ្យណូអែល

សកម្មភាពរបស់នារីនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនអង់គ្លេស ប៉ុន្តែ ប្រសិទ្ធ
ភាពយ៉ាងណានោះ គេត្រូវរង់ចាំដល់រដូវបុណ្យណូអែលខាងមុខ។


នារីម្នាក់នៅក្នុងក្រុង Liverpool ប្រទេសអង់គ្លេស បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដំណើរ
នៅពេលនាងសម្រេចចិត្តស្រាតខោអាវ ដេកនៅលើទីសាធារណៈ។ ទំព័រ Daily Mail ឱ្យដឹងថា
សកម្មភាពរបស់នារីម្នាក់នេះ គឺដើម្បីប្រឆាំងទៅនឹងការហូបសាច់មាន់បារាំង ក្នុងរដូវបុណ្យអំណរ
គុណ និងបុណ្យណូអែល។

តាមទំនៀមទម្លាប់ ពិធីបុណ្យអំណរគុណ មានសារសំខាន់មិនចាញ់បុណ្យណូអែលប៉ុន្មាននោះ
ទេ ហើយមាន់បារាំងគឺជាអាហារដែលតម្រូវឱ្យមានក្នុងពិធីបុណ្យនេះ។

ជាមួយនឹងកាំបិត និងសមដ៏ធំដែលត្រូវបានដាក់នៅសងខាងថាសដ៏ធំមួយ នារីវ័យក្មេងនេះ
ដេកអាក្រាតកាយនៅលើថាស ក្បែរសណ្ដែក ការ៉ុត និងផ្កាយស្ពៃជ័រ។ ក្រៅពីនេះ គេឃើញ
មានអក្សរសរសេរថា “ចូរស្រមៃមើលថា អ្នកណានៅលើចានក្នុងរដូវបុណ្យណូអែលនេះ សូម
មេត្តាហូបអាហារបួស”។

នារីម្នាក់នេះ ដេកផ្អៀង និងអង្កួញជើង ដូចទៅនឹងអាហារសាច់មាន់បារាំង និងមានមនុស្សម្នាក់់
ផ្សេងទៀត ចាំចាក់ទឹកសៀងដើម្បីធ្វើឱ្យដូចពិតៗ។ អង្គការការពារសត្វ PETA បានផ្ដល់បទ
សម្ភាសជាមួយសារព័ត៌មាន Liverpool Echo ថា ៖ “PETA លើកទឹកចិត្តឱ្យអ្នករាល់គ្នាទទួល
អំណរបុណ្យណូអែលដោយស្មារតីជ្រះថ្លា និងលើកលែងជីវិតឱ្យសត្វដ៏គួរឱ្យអាណិត”។


PETA សង្ឃឹមថា ប្រជាជននឹងប្រើប្រាស់អាហារបួសដែលមានរស់ជាតិដូចសាច់ ដើម្បីចៀស
វាងការសម្លាប់សត្វ។ យ៉ាងនេះក្ដី គំនិតល្អរបស់ PETA និងនារីវ័យក្មេងនេះ ប្រហែលជាមិន
ទទួលបានការសាទរប៉ុន្មានទេ។ អ្នកអានម្នាក់សរសេរថា ៖ “ខ្ញុំខ្លាចថា នឹងមិនមានអ្នកណាប្ដូរ
ផ្លាស់នោះទេ។ ឱ្យតែដល់បុណ្យណូអែល គឺត្រូវហូបសាច់មាន់បារាំងហើយ”។

មនុស្សម្នាក់ទៀតបញ្ចេញមតិថា ៖ “ខ្ញុំមិនអាចរង់ចាំបានដល់ថ្ងៃហូបសាច់មាន់បារាំងនោះទេ”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: អាក្រាតកាយ មាន់បារាំង ណូអែល