CamNews

ភាពយន្ត 

Minions ភាពយន្តគំនូរជីវចល ដែលមានអ្នកចូលទស្សនាច្រើនជាងគេ (Trailer Inside)

ភាពយន្ត ៖ ដូចដែល  បានរំពឹងទុក​ ភាពយន្តគំនូរជីវចល Minions​  បាន  ចាក់ បញ្ចាំង នៅគ្រប់ រោងភាព យន្ត ចាប់ពីថ្ងៃ   ទី ១៤ នេះហើយទទួលបានអ្នកទស្សនា ច្រើនជាងគេបង្អស់ បើប្រៀប ធៀប នឹងភាពយន្តគំនូរជីវចលមុនៗក្នុងប្រទេសកម្ពុជា។

អ្នកដែលទស្សនាហើយបាននាំគ្នាសរសើរមិនដាច់ពីមាត់ ថាវគ្គថ្មីនេះ  មិនចាញ់ វគ្គមុនៗឡើយ។ ពួក Minions ដែលមានKevin, Bob, Stuart បានចេញដំណើរផ្សងព្រេងស្វែងរក ម្ចាស់ម្នាក់ ដើម្បី បំរើការ  អោយ រហូតដល់ពេលដែលពួកគេបានជួប ជាមួយ នឹង ឧក្រិដ្ឋជន ដ៏សាហាវម្នាក់ឈ្មោះ Scarlet Overkill កាលពី 45 ឆ្នាំមុនពេលពួកគេជួប Gru។

ចង់ដឹងថាសាច់រឿងនេះ មានភាពសប្បាយនិងកំប្លែងយ៉ាងណា ហើយតុក្កតា Minions គួរអោយ ស្រឡាញ់ប៉ុណ្ណានោះ កុំភ្លេចទៅទស្សនារឿងនេះនៅគ្រប់រោងភាពយន្តទំនើបក្នុងទីក្រុងភ្នំពេញ។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះ សូម  តាម ដាន www.facebook.com/Universal StudiosKH  និង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ។

ទស្សនា Trailer នៅទីនេះ ៖

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Minions