CamNews

តារា 

នាង Taylor Swift បានពាន Artist of the Year លើកទី៣

អាមេរិក៖ កាលពីយប់មិញនេះ តារាចម្រៀងស្រីវ័យក្មេង ស្រស់សោភា Taylor Swift បាន
ទទួលពាន “Artist of the Year” ក្នុងកម្មវិធី “The American Music Awards” លើកទី ៣។

ក្នុងកម្មវិធី “The American Music Awards” នេះ Swift មិនបានឡើងសម្តែងនោះទេ។ នាង
គ្រាន់តែបង្ហាញវត្តមានជាបេក្ខនារី ចូលរួមប្រកួត ក្នុងកម្មវិធីប៉ុណ្ណោះ។

Taylor Swift មិនត្រឹមតែឈ្នះ ពានរង្វាន់ “Artist of the Year” នោះទេ។ នាងថែមទាំងឈ្នះ
ពានរង្វាន់ “Album of the Year” “Favorite Female country artist” និង “Pop/rock Artist” ទៀត
ផង។

តារាចម្រៀងវ័យ ២៣ ឆ្នាំ រូបនេះ បាននិយាយលើវេទិកាថា “ខ្ញុំមិនដឹងថា ខ្ញុំត្រូវអរគុណអ្នក
ទាំងអស់យ៉ាងណានោះទេ ចំពោះការបោះឆ្នោតគាំទ្រខ្ញុំ។ ពួកយើងនឹងរីករាយជាមួយគ្នា”៕

Looking Today

 


ដោយ ៖ LookingTODAY
ប្រភព ៖ ដើមអំពិល 


Tags: star entertainment hollywood singer taylor swift