CamNews

ប្លែកៗ 

ស្រីស្អាតអាក្រាតកាយ បើករថយន្តបុកឡាននគរបាល ព្រោះតែថតរូបស្រាតក្នុងពេលបើកបរ

នារីវ័យ ១៩ឆ្នាំម្នាក់ រស់នៅក្នុងក្រុង Bryan រដ្ឋ Texas អាមេរិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើកឡាន
បុកឡាននគរបាល។ អ្វីដែលគួរនិយាយនោះគឺថា នៅពេលកើតហេតុ នារីនេះ កំពុងស្រវឹងស្រា និង
កំពុងថតរូបអាក្រាតកាយ ដើម្បីផ្ញើទៅឱ្យមិត្តប្រុស។

ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី២៦កន្លងទៅ (ម៉ោងក្នុងស្រុក) ខណៈ Miranda Kay
Radar អាយុ ១៩ឆ្នាំ បានបើកឡានបុកឡាននគរបាលដែលកំពុងចតនៅខាងក្រៅផ្ទះមួយ ជាកន្លែង
ដែលនគរបាលកំពុងបំពេញភារកិច្ច។

នាយនគរបាល John Sartell អ្នកដែលមានវត្តមាននៅកន្លែងកើតហេតុឱ្យដឹងថា លោកបានឮ
សម្លេងចាប់ហ្វ្រាំង មុនពេលមានសម្លេងបុកកើតឡើង។ លោក John Sartell ក៏ប្រញាប់ចេញមក
មើល ក៏ស្រាប់តែឃើញឡានរបស់ Radar បានបុកគូទឡាននគរបាល។

នៅពេល John Sartell មកក្បែរឡាន ក៏ឃើញនាង Radar កំពុងស្ថិតក្នុងសភាពអាក្រាត និងកំពុង
ព្យាយាមពាក់អាវ។

John Sartell បានសួរថា ហេតុអ្វីនាងមិនពាក់អាវពេលកំពុងបើកបរ នាង Radar ឆ្លាយថា ខ្លួនកំពុង
ថតរូប selfie ដើម្បីផ្ញើទៅកាន់មិត្តប្រុស។

ពេលនរគបាលឆែកឆែឡាយរបស់ Radar ក៏ឃើញមានដបស្រាជាច្រើនដប។ នាង Radar ក្រោយ
មកបានសារភាពថា ខ្លួនពិតជាបានផឹកស្រាមែន។ Radar បច្ចុប្បន្នគឺជានិស្សិតឆ្នាំទីមួយនៃសកល
វិទ្យាល័យ Texas A&M។

បន្ទាប់ពីធ្វើការពិសោធអំពីកម្រិតនៃការស្រវឹង នាង Radar ក៏ត្រូវនគរបាលចាប់ខ្លួន ទន្ទឹមនឹងនេះក៏
បានបូមឈាមនាងដើម្បីយកទៅពិសោធ។ បច្ចុប្បន្ន នារីវ័យ១៩ឆ្នាំនេះ បាននៅក្រៅឃុំ បន្ទាប់ពី
បានបង់ប្រាក់ធានាចំនួន ២.០០០ដុល្លារអាមេរិក។

ប្រែសម្រួល ៖ តារា
ប្រភព ៖ fox59


Tags: ប្លែកៗ Miranda Kay Radar គ្រោះថ្នាក់ចរាចរណ៍ អាក្រាតកាយ