ជប៉ុន៖ តាមការសិក្សាស្រាវជ្រាវថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Osaka
នៃប្រទេសជប៉ុន បានអោយដឹងថា ថ្មីៗនេះ គេបានរកឃើញនូវពពួកសត្វសមុទ្រម៉្យាង ដែលមាន
ឈ្មោះថា ‘Chromodoris’ ដែលសត្វនេះ អាចបង្កើតប្រដាប់បន្ដពួជ ដោយខ្លួនឯងវិញ នៅពេដែល
គេរូមភេទជាមួយសត្វញីរូចហើយ។
ក្រុមអ្នកវិទ្យសាស្រ្ដបានបន្ដថា សត្វនេះគឺអាចបាត់បង់ប្រដាប់បន្ដពូជរបស់ខ្លួន នៅពេលដែលវា
បានរូមភេទជាមួយ ដៃគួរញីរបស់វា។ តែអ្វីដែលអស្ចារ្យ និងចម្លែកនោះគឺថា សត្វនេះ នឹងអាច
បង្កើតប្រដាប់ បន្ដពូជវិញបានភ្លាមៗ (ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីរូមភេទ)នៅពេលដែលគេ
រូមភេទ ជាមួយសត្វញីរូច។ នៅពេលដែលមានសត្វនេះ លេចឡើង គឺមានក្រុមអ្នកវិទ្យាសាស្រ្ដ
ជាច្រើន នៅក្នុងបណ្ដាពិភពលោក បានមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។
លោក Nils Anthes សាស្រ្ដាចារ្យនៃសាកលវិទ្យាល័យអាឡឺម៉ង់ បាននិយាយថា គាត់ស្ទើរតែមិន
ជឿសោះថា វាពិតជាមានបាតុភូត ចម្លែកបែបនេះកើតឡើង។ តែទោះបីជាយ៉ាងណា នេះជាការ
ពិត ហើយយើង នឹងខិតខំប្រឹងប្រែងស្រាវជា្រវបន្ដ ដើម្បីអោយមនុស្ស ជំនាន់ក្រោយបានដឹង
និងយល់កាន់តែច្បាស់នូវ អ្វីដែលប្លែកៗ ដែលបានកើតមានឡើង នៅលើផែនដីយើងនេះ៕
ដោយ៖ សារិន
ប្រភព៖ dailymail