CamNews

ម៉ូតូ 

ម៉ូតូប្រភេទថ្មីជួយសំរួលដល់ការកកស្ទះចរាចរណ៍

ចំពោះប្រទេសមួយចំនួនដែលនិយមប្រើប្រាស់ ម៉ូតូ ធ្វើជាយាន្តជំនិះក្នុងការធ្វើដំនើរជា
ចំបង ជាពិសេសបណ្តាប្រទេសនៅក្នុង ទ្វីបអាស៊ី ដូចជាប្រទេស កម្ពុជា វៀតណាម ថៃ
ចិន ជាដើម...។ ប្រសិនជាប្រជាជនទាំងអស់ងាកមកប្រើប្រាស់ ម៉ូតូប្រភេទថ្មី "dicycle" នោះនឹងអាចកាត់បន្ថយបាននូវការស្ទះចរាចរ បានមួយភាគធំទៀតផង ។


ម៉ូតូប្រភេទថ្មីនេះមានឈ្មោះថា Uno III Streetbike រឺក៏ U3 ក៏បានដែរ ។ វាមានសមត្ថភាព
ពិសេសគឺអាចធ្វើការផ្លាស់ទីតាំងកង់តាមតំរូវការអ្នកប្រើប្រាស់ ដោយគ្រាន់តែចុចកុងតាក់
បញ្ជារចុះឡើងជាការស្រេច ។ ម៉ូតូនេះមានកង់ធំៗចំនួន 3 និងកង់តូចមួយគូ ។

អ្នកបើកបរអាចធ្វើការប្តូរកង់ចុះឡើងតាមរូបភាពជា ម៉ូតូកង់បី ក៏បានដើម្បីរក្សាបានសុវត្ថិ
ភាពជាង រឺក៏ ប្តូរមកជាកង់ទាំងពីរនៅទន្ទឹមគ្នា ក៏បាន ម្យ៉ាងទៀតអ្នកបើកបរក៏អាចប្រើប្រាស់
កង់ជំនួយ តូចមួយគូខាងមុខក៏បានដែរ ។ចំពោះករណីធ្វើដំនើរដោយកង់ទាំងពីររត់ទន្ទឹមគ្នា ល្បឿនរបស់វាអាចបានត្រឹម 48-56 km/h ដើរដោយថាមពលអគ្គីសនី ក្នុងរយៈពេល 4ម៉ោងទើបត្រូវការសាកម្តង ។ ម៉ូតូប្រភេទថ្មីនេះជាគំនិតរចនារបស់បុរសជនជាតិអាមេរិច
ម្នាក់ឈ្មោះ Benjamin Gulak ដែលកាលពីបួនឆ្នាំមុន បុរសជំទង់វ័យ 17 ឆ្នាំ Benjamin Gulak បានធ្វើដំនើរកំសាន្តទៅប្រទេសនៅទ្វីបអាស៊ី គឺប្រទេសចិន ជាមួយឪពុកម្តាយ ហើយបាន
សង្កេតឃើញនៅប្រទេសដែលខ្លួនបានទៅលេងកំសាន្តមានការកកស្ទះចរាចរខ្លាំងពេកទើប ពេលត្រលប់ដល់ផ្ទះវិញ បុរសវ័យជំទង់រូបនោះបានមានគំនិតរចនាម៉ូដ ម៉ូតូដ៏ចំលែកនេះ
ស្របទៅនឹងស្ថានភាពផ្លូវនៅក្នុងប្រទេសចិន តែម្តង ។

ម្យ៉ាងទៀត Benjamin Gulak ក៏បានសង្កេតឃើញថាការបំពុលបរិស្ថានបានកើតឡើងពីការ
បញ្ចេញផ្សែងពីម៉ូតូ មាននៅក្នុងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិន ដូចជា ទីក្រុង ប៉េកាំង
ហុងកុងនិង សៀងហៃជាដើម ដែលជាកន្លែងដែលមានអត្រាប្រជាជនយ៉ាងច្រើនកុះករ ហេតុ
នេះទើប Benjamin Gulak មានគំនិតផលិតម៉ូតូប្រភេទថ្មី ដើរដោយថាមពលអគ្គីសនីមកជំនួស
វីញ ។ ការរចនានិងផលិតចេញជាម៉ូតូ Uno III Streetbike នេះត្រូវបានក្រុមហ៊ុន Cambridge,
Massachusetts, ដែលហៅថា BPG Motors ជួយឧបត្ថម្ភដល់ Benjamin Gulak ក្នុងការផលិត
អោយចេញជារូបរាងឡើងផងដែរ ។ ម្ចាស់ក្រុមហ៊ុនផលិតសង្ឃឹមថា ម៉ូតូនេះនឹងអាចមាន
តំលៃ 7500 USD ក្នុងមួយគ្រឿង ៕


(ប្រភពពី Daily Mail)
ដោយ៖ រដ្ឋា

Tags: