សាស្ត្រាចារ្យ Partrick Georges គ្រូពេទ្យវះកាត់ខួរក្បាលជនជាតិប៊ែលស្ស៊ិកបានធ្វើការ
សិក្សាវិភាគស្រាវជ្រាវអំពីការធ្វើការរបស់ខួរក្បាលហើយបានផ្តល់ដំបូន្មានជាច្រើន
ប្រការអំពីវិធីយ៉ាងណាឱ្យខួរក្បាលយើងអាចធ្វើការបកស្រាយដោយប្រសិទ្ធិភាពកាន់
តែល្អប្រសើរទ្វេឡើង ។
លោកពន្យល់ថា មនុស្សយើងគួរមានពេលវេលាដេកសម្រាក់ថ្ងៃប្រមាណ 20-40 នាទី
ព្រោះការដេកថ្ងៃអាចឱ្យខួរក្បាលប្រមូល និងសំយោគទិន្ន័យផ្សេងៗដែលកើតមានឡើង
និងបានទទួលមកពេញមួយកំណាត់ព្រឹក ។ លោកបរិយាយថា ខួរក្បាលរបស់មនុស្ស
យើងអាចធ្វើការងារបានល្អបំផុតក្នុងចន្លោះពេលពីរគឺ ចន្លោះពេល 3ម៉ោង និង10ម៉ោង
ក្រោយពេលភ្ញាក់ពីដេក ។
លោកគ្រូពេទ្យបានធ្វើការវាស់ស្ទង់សីតុណ្ហភាពរបស់ខួរក្បាលក្រោយពេលភ្ញាក់ពីដេក
ថាជាកម្រិតភាពឆ្លៀវឆ្លាតដែលមានឈ្មោះថា Deep intelligence ដោយដំណាក់កាលនេះ
សមស្របសម្រាប់ធ្វើការងារដែលត្រូវប្រើខួរក្បាល ឬការគិតគួរ ។ ចំណែកអំឡុងពេល
10 ម៉ោងក្រោយភ្ញាក់ពីដេកនោះ លោកគ្រូពេទ្យបានហៅថាជាភាពឆ្លៀវឆ្លាតឈ្មោះ
Fast intelligence ដែលសមស្របសម្រាប់ការងារដែលត្រូវប្រើគំនិត និងការសម្រេចចិត្ត
ឆាប់រហ័ស ។
ដូច្នេះដើម្បីឱ្យយើងអាចប្រើប្រាស់ខួរក្បាលឱ្យមានប្រយោជន៍ និងប្រសិទ្ធភាពបំផុតនោះ
យើងគួររៀបចំគម្រោងការងារដែលត្រូវប្រើខួរក្បាលខ្លាំងនៅពេលព្រឹក (អំឡុងពេល 3
ម៉ោងក្រោយភ្ញាក់ពីដេក) និងរៀបចំគម្រោងការងារដែលត្រូវជួបប្រាស្រ័យជាមួយនឹង
មនុស្សទូទៅនៅពេលរសៀល (10 ម៉ោងក្រោយភ្ញាក់ពីដេក) ។
ក្រៅបីនេះដើម្បីថែរក្សាខួរក្បាលយើងឱ្យមានប្រសិទ្ធភាពល្អ យើងគួរហាត់ប្រាណប្រមាណ
15នាទីរៀងរាល់ពេលល្ងាច ។ ជាពិសេសបំផុតសម្រាប់អ្នកដែលត្រូវប្រើប្រាស់ខួរក្បាលខ្លាំង
គួរតែហាត់ប្រាណជាប្រចាំ ព្រោះអ្នកដែលប្រើខួរក្បាលខ្លាំង ហើយប្រើប្រាស់សាច់ដុំតិច
រមែងកើតមានអាការ �Anxiety� ដែលនឹងវិវឌ្ឍទៅរកអាការឆ្អល់ពោះ ហើមពោះ ។ ដូច្នេះបើ
អ្នកជាអ្នកប្រើខួរក្បាលខ្លាំងត្រូវតែហាត់ប្រាណជាចាំបាច់ ដើម្បីឱ្យសាច់ដុំបានធ្វើចលនាមាន
តុល្យភាពជាមួយខួរក្បាល ។
ការធ្វើឱ្យខួរក្បាលមានសម្ពាធក្នុងកម្រិតល្មម គឺជារឿងលល្អ តែមិនគួរឱ្យវាមានសម្ពាធខ្លាំង
ពេកទេ ។ អ្នកប្រើប្រាស់ខួរក្បាលទាំងឡាយអាចត្រួតពិនិត្យពិសោធមើលសម្ពាធខួរក្បាលថា
ស្ថិតក្នុងកម្រិតតានតឹងខ្លាំងពេក ឬអត់ដោយពិនិត្យមើលអាការដូចតទៅនេះ៖
1. ភាពតានតឹងមានការប្រែប្រួលនៅក្នុងអារម្មណ៍ ។
2. មានការប្រែប្រួលនៅក្នុងសកម្មភាពដំណេកដោយផ្តើមចេញពីការដេកមិនលក់ ភ្ញាក់មុន
ពេលវេលា និងការភ្ញាក់ដឹងខ្លួននៅពាក់កណ្តាលយប់ ។
3. បញ្ហាផ្នែកសុខភាព ចំពោះការអានសៀវភៅដែលត្រូវប្រើចំណេះដឹង និងការគិតគូរ អ្នកក៏
គួររអានក្នុងរយៈពេល 10នាទី ហើយសម្រាកភ្នែក 1នាទីដោយការបិទភ្នែក ។ គួរបញ្ជាក់ថា
ការបិទភ្នែកសម្រាកមួយនាទីនេះ គឺធ្វើឱ្យខួរក្បាលរបស់យើងអាចបឺតស្រូបយករឿងរ៉ាវដែល
បានអាននោះ ចូលទៅក្នុងខួរក្បាល ។
ការអានសៀវភៅ ឬធ្វើការងារដែលត្រូវប្រើសមាធិនោះមិនគួរទទួលការរំខានពីអ្វីមួយទេ
ព្រោះបើមានអ្វីរំខានតែបន្តិច នឹងធ្វើឱ្យប៉ះពាលដល់អ្វីដែលយើងបានអាន និងបានធ្វើរួច
ហើយក្នុងរយៈពេល 90 នាទីកន្លងមក ។
យើងអាចនិយាយថា ការរំខានតែមួយដងនឹងធ្វើឱ្យរលាយបាត់បង់អស់នូវអ្វីដែលយើងបាន
ធ្វើរួចមកហើយក្នុងរយៈពេល 90 នាទីកន្លងមក ។
មុនពេលចូលដេក យើងមិនត្រូវទុកឱ្យមានការងារដែលត្រូវធ្វើនៅដក់ជាប់ក្នុងចិត្តទេ ព្រោះ
វាអាចជះផលប៉ះពាល់ដល់ដំណេករបស់យើង ។ ម្យ៉ាងទៀតមុនពេលចូលដេកអ្នកគួរកត់ត្រា
ទុកនូវអ្វីដែលអ្នកនឹងធ្វើក្នុងថ្ងៃស្អែកផង ៕
(ដកស្រងពីទស្សនាវដ្តីសុខភាព)
ដោយ ៖ រដ្ឋា