CamNews

ភាពយន្ត 

Fifty Shades Freed គូសេ្នហ៍ថ្មីថ្មោងដែលនឹងធ្វើឲ្យគូសេ្នហ៍មួយចំនួនទស្សនាហើយមិនច្រណែនមិនបាន

កំសាន្ត ៖ បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នាតាំងពីភាគទី១ និងទី២រួចមក កម្រងខ្សែភាពយន្ត "Fifty Shades" នឹងឈានចូលដល់ទីបញ្ចប់ហើយនៅក្នុងវគ្គចុងក្រោយដែលមានចំណងជើងថា "Fifty Shades Freed"។ ដូចដែលបានឃើញនៅក្នុងឈុតខ្លីៗរួចមកហើយ នៅក្នុងសាច់រឿងនេះ Christian និង Ana ចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នា​នេះគឺជាការចាប់ផ្តើមទំព័រថ្មីមួយនៃជីវិតរបស់ពួកគេ ប៉ុន្តែគ្មាននរណាដឹងទេថាខ្សែជីវិតសេ្នហារបស់ពួកគេនឹងបញ្ចប់ទៅបានដោយរីករាយឬយ៉ាងណា។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅក្នុងខែកុម្ភៈនេះរឿងដែលរ៉ូមែនទិកសាកសមនឹងគួរសេ្នហ៍មកទស្សនាក៏មានតែមួយនេះផងដែរ។ Fifty Shades Freed នឹងមកធ្វើឲ្យអ្នកទាំងអស់គ្នាខុសបំណងឡើយជាមួយនឹងឈុតឆាកសេ្នហាផ្អែមជាងស្កររបស់ Mr.Grey និង Mrs.Grey។

ចំណែកឯអ្នកគ្មានគូក៏គ្មានបញ្ហា ចាំបាច់ទៅអង្គុយច្រណែនគេធ្វើអី​ Mr. Grey​ កំពុងរង់ចាំនៅក្នុងរោងភាពយន្តហើយ កុំភ្លេចមកលេងគាត់ផងណារឿងចុងក្រោយផង។

កុំភ្លេចរង់ចាំតាមដាននូវចំនុចសំខាន់នេះមាននៅក្នុង "Fifty Shades Freed" ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គ​ន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article