ដូចមិត្តទាំងអស់គ្នាបានជ្រាបហើយថា ទូរស័ព្ទដៃដើរតួនាទីសំខាន់ណាស់ក្នុងការងារ
ទំនាក់ទំនងនានា ក៏ដូចជាកម្សាន្តជាមួយសេវាកម្សាន្តបែបបច្ចេកវិទ្យាទំនើបជាច្រើនរួម
មានប្រើប្រាស់អ៊ីនធឺណិត ស្ដាប់និងមើលតន្ត្រី មើលវីដេអូជាដើម ហើយមកទល់ពេល
ឥឡូវនេះ មានមនុស្សមិនតិចទេដែលបាននិងកំពុងប្រើប្រាស់ទូរស័ព្ទដៃទំនើបទំនើបគ្រប់
ប្រភេទ ដែលភាគតិចណាស់មិនប្រើប្រាស់នោះ។ ទន្ទឹមនឹងគុណប្រយោជន៍ដ៏មហិមានេះ
ក៏គួរសម្លឹងមើលពីរគុណវិបត្តិមួយចំនួន របស់ប្រព័ន្ធទាក់ទងនេះដែរ នូវផលប៉ះពាល់ពី
ការប្រើប្រាស់ទូរស័ព្ទដៃនេះមកលើសុខភាពនៃអ្នកប្រើប្រាស់៖
ជំងឺមហារីក ឬគីសៈ តាមការសិក្សានិងធ្វើការពិសោធន៍ទៅលើសត្វកណ្ដុរ ឃើញថា
ទូរស័ព្ទដៃអាចចូលទៅបំផ្លាញប្រព័ន្ធ DNA របស់កណ្ដុរនេះបាន ហើយតាមការពិសោធន៍
ដដែលនេះដោយ ចំណាយពេល១៨ខែ អាចបង្កអោយមានសាច់ដុះក្នុងខួរក្បាលរបស់
កណ្ដុរនោះ។ ការពិសោធន៍ពិតជាអាចបញ្ជាក់បានថាការប្រើប្រាស់ទូរស័ព្ទរយៈពេលយូរ
និងមានផលមិនល្អចំពោះខួរក្បាលជាក់ជាមិនខាន។
សំពាធឈាមៈ គេបានស្រាវជ្រាវឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃអាចបណ្ដាលអោយសំ
ពាធឈាមឡើងខ្ពស់បាន។ លោកអ្នកគួរមានការប្រុងប្រយ័ត្ន បើទោះជាមិនទាន់មានភស្តុ
តាងជាក់ស្ដែងក៏ដោយ។
គ្រោះថ្នាក់ចំពោះស្ត្រីមាផ្ទៃពោះ:យោងតាមការសិក្សារបស់សកលវិទ្យាល័យ Montpellier
នៅប្រទេសបារាំងបានអះអាងថាទូរស័ព្ទដៃពិតជាមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃមែន
បន្ទាប់ពីការពិសោធន៍ទៅលើស៊ុតចំនួន 6000 ដែលបង្ហាញថាស៊ុតទាំងនោះប្រឈមមុខ
នឹងការរស់រានមានជីវិត 1ភាគ5 នៃស៊ុតដែលបានរក្សាត្រឹមត្រូវមិនប៉ះពាល់ទូរស័ព្ទ។
ឈឺក្បាល ក្ដៅនិងអស់កំលាំងៈ អ្វីដែលជាផលប៉ះពាល់មួយផ្សេងទៀតនោះគឺ ការប្រើ
ប្រាស់ទូរស័ព្ទយូរក៏អាចបណ្ដាលអោយមានអាការៈចម្លែកជាច្រើនរួមមាន ក្ដៅត្រចៀក រលាក
ស្បែក ឈឺក្បាល និងអស់កម្លាំងថែមទៀតផង។ ប៉ុន្តែមិនមែនមានន័យថារាល់អាការៈទាំងនេះ
សុទ្ធតែបណ្ដាលមកពីការប្រើប្រាស់ទូរស័ព្ទដៃទាំងអស់នោះទេ វាអាចបណ្ដាលមកពីកត្តាជា
ច្រើនទៀតដែលអ្នកសិក្សាមិនបានរាប់បញ្ចូល។
ការចងចាំថយចុះ: ដូចបានជំរាបក្នុងចំនុចមុនគេបង្អស់ថា ទូរស័ព្ទអាចបំផ្លាញខួរក្បាលអ្នក
ប្រើប្រាស់បន្តិចម្ដងៗ ពោលគឺវាអាចអោយអង្គចងចាំក្នុងខួរក្បាលអ្នកមានការថយចុះ។
ផលអាក្រក់ពីឥរិយាបថនិយាយទូរស័ព្ទៈ ពេលដែលនិយាយទូរស័ព្ទតំរូវអោយអោយអ្នក
លើកស្មានិងត្រចៀក ដែលនេះអាចអោយប៉ះពាល់ដល់សាច់ដុំ ឆ្អឹង និងសរសៃពួរទៀត។
ទូរស័ព្ទនិងកុមារៈ ដោយសារក្មេងមានទំហំក្បាលតូច មានក្រដាសត្រចៀកនៅស្ដើងជាង ដូច
នេះពេលប្រើប្រាស់ទូរស័ព្ទម្ដងៗ ថាមពលក៏ដូចជាសារធាតុនៅក្នុងទូរស័ព្ទអាចចូលទៅក្នុងខួរ
ក្បាលច្រើនជាងមនុស្សធំ។ ចូរជៀសវាងកុំអោយកុមារនិយាយទូរស័ព្ទតាមដែលអាចធ្វើបាន៕
(ស្រង់ពីទស្សនាវដ្តីសុខភាព)