CamNews

រថយន្ត 

The Heat រថយន្តជំនួយក្នុងការថតភាពយន្តរបស់តារា Hollywood លោក Will Smith

តារា Hollywood ដ៏ល្បីរបស់អាមេរិច លោក Will Smith ទើបតែបានធ្វើការវិនិយោគលើ
រថយន្តដ៏ធំមួយសំរាប់ជាជំនួយក្នុងការថតខ្សែរភាពយន្តថ្មីរបស់លោកមានចំនងជើងថា
Men in Black III ដែលរថយន្តនេះត្រូវបានគេដាក់ឈ្មោះថា The Heat ដែលមានកង់ចំនួន
22 និងមានទំងន់រហូតដល់ 30 តោន ។

រថយន្តនេះមានតំលៃ 2 លានដុល្លាអាមេរិច មានពីរជាន់ ទំហំ 107 ម៉ែត្រការ៉េ និងមានប្រ
វែង 16,2ម៉ែត្រ មានកំរាលក្រាលដោយថ្មពពាលដ៏ស្រស់ស្អាត ។ ជាន់លើរចនាអាចផ្ទុក
បានមនុស្សចំនួន 30 នាក់ មានបន្ទប់ប្រជុំមួយ បន្ទប់ទឺកក្រាលថ្មកា្រនីតមួយ បន្ទប់គេង
មួយដ៏ធំទូលាយ និង បន្ទប់ផ្សេងៗមួយចំនួនទៀតសំរាប់ អ្នកនិពន្ធ និង អ្នកជំនួយការរបស់
លោក Smith ។

ចំពោះលោក Smith ផ្ទាល់ រថយន្តនេះមានបន្ទប់តែងខ្លួន និង សំរាប់ដាក់សំលៀកបំពាក់
យ៉ាងធំទូលាយសំរាប់លោក ។ មានបន្ទប់បញ្ចាំងភាពយន្ត អេក្រង់ទំហំ 100 inch មានផ្កាយ
រណបបំពាក់លើដំបូលរថយន្ត ភ្ជាប់មកកញ្ចក់ទូរទស្សន៍ plasma ទំហំ 50 inch ផងដែរ ។ ជា
ពិសេសរថយន្តក៏មានបន្ទប់ផ្ទះបាយ ដែលមានទូរធ្វើពីឈើយកមកពីប្រទេសអ៊ីតាលី​ ទៀត
ផង ។







The Heat គឺជាស្នាដៃរចនារបស់ក្រុមហ៊ុន Anderson Mobile Estates ដែលមានតំលៃជួល
9000 ដុល្លាក្នុងមួយសប្តាហ៍ ។ ដោយឡែកចំពោះការបង្ហាញមុខនូវរថយន្តដ៏ធំមួយនេះ មិន
ត្រូវបានប្រជាជនក្នុងតំបន់ពេញចិត្តឡើយ ដោយសារតែសំលេងរំខានរបស់វា ពួកគាត់
សង្ឃឹមថាខ្សែរភាពយន្តថ្មីនោះ នឹងថតរួចរាល់ក្នុងពេលឆាប់ៗព្រោះតែមិនចង់លឺសំលេង
រំខានរបស់ The Heat តទៅទៀត ។

នៅកែងវិថី Broome និង Greene មានប្រជាជនជាច្រើនបាននិយាយថា ការងាររបស់ក្រុម
ផលិតខ្សែរភាពយន្តបានបង្កផលប៉ះពាល់ដល់អ្នកដទៃយ៉ាងខ្លាំងតាំងតែពីពេល The Heat
បង្ហាញមុខម្លេះ មានទាំងម្ចាស់ហាងខ្លះបាននិយាយថាពួកគាត់បាត់បង់អតិថិជនក៏ដោយ
សារតែ The Heat នេះផងដែរ ៕
(ប្រភពពី New York Post)
ដោយ ៖ រដ្ឋា

Tags: