CamNews

តារា 

ក្រោយទម្លាយថា James ma គឺជាកូនមហាសេដ្ឋីហើយ ដឹងលោកតបវិញថាម៉េចអត់??

ថៃ ៖ កាលពីប៉ុន្មានខែមុននេះបានបែកធ្លាយដំណឹងថា តារាសម្តែងថៃ លោក James ma គឺជាកូនប្រុសមហាសេដ្ឋី ហើយឈ្មោះពិតរបស់គាត់គឺ Assarasakorn ដែលជាកូនប្រុសម្នាក់ក្នុងគ្រួសារមួយកំពុងដំណើរការអាជីវកម្មនាំចេញនាំចូល និងអចលនទ្រព្យ ។

ទាក់ទងជាមួយនិងរឿងនេះផងដែរ តួប្រុសក្នុងរឿង "ស្អប់ព្រោះស្រលាញ់" រូបនេះ បានសារភាពថា មុខជំនួយនោះគឺពិតជារបស់លោកប៉ាបង្កើតរបស់លោកយ៉ាងពិតប្រាកដមែន ។ ប៉ុន្តែការពិតទៅវាមិនមែនរបស់លោកនោះទេ ដូច្នេះហើយសម្រាប់ James ma ផ្ទាល់គាត់និយាយថា គាត់មិនមែនជាអ្នកមាននោះទេព្រោះទ្រព្យសម្បត្តិដែលលោកប៉ាលោកមាន គឺជារបស់គ្រួសារនោះទេ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះបានបន្ថែមទៀតថា ទោះបីជាគ្រួសារលោកជាអ្នកមាន ប៉ុន្តែសម្រាប់គាត់នៅត្រូវរកលុយដោយខ្លួនឯងដដែល មិនបានយកឋានៈគ្រួសារមកអួតនោះទេ ។ 

ជាការពិតណាស់ បើសិនមិនបានបែកធ្លាយថា លោក James ma គឺជាកូនមហាសេដ្ឋីទេនោះ ប្រហែលជាមានមនុស្សជាច្រើនគិតថា លោកគ្រាន់តែជាតារាសម្តែងធម្មតាៗ ។ មិននឹកស្មានថា លោកអាចលាក់បាំងបានជិតល្អបែបនេះសោះ ៕

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ kapook


Tags: James ma