(អាមេរិក)៖ មនុស្សជាច្រើនលែងលះគ្នា ដោយអារម្មណ៍ឈឺចាប់ ប៉ុន្តែប្តីប្រពន្ធមួយគូរស់នៅរដ្ឋកាលីហ្វ័រញ៉ា បានទទួលការសរសើរយ៉ាងខ្លាំង នៅពេលពួកគេសុខចិត្តផ្តាច់ចំណងអាពាហ៍ពិពាហ៍ ដោយសន្តិភាព ព្រមទាំងបបួលគ្នាជប់លៀងជាមួយមិត្តភក្តិ និងគ្រួសារទាំងសងខាង ដើម្បីបញ្ចប់ជីវិតប្តីប្រពន្ធនេះទៀតផង។
Jett Becerra និង Michelle Mahoney អ្នកទាំងពីរមានអាយុ៤៨ ដូចគ្នា ហើយបានរៀបការរួមរស់ជាប្តីប្រពន្ធ អស់រយៈពេល ២៤ឆ្នាំ និងមានកូនស្រីពីរនាក់ ប៉ុន្តែដោយស្រុះស្រួលគ្នា អ្នកទាំងពីរក៏យល់ព្រមរំលាយចំណងអាពាហ៍ពិពាហ៍ ហើយរស់នៅដូចជាមិត្តភក្តិវិញ តែក៏នៅទំនុកបម្រុងកូនៗដែរ។
ដោយមិនចង់ប៉ះពាល់អារម្មណ៍ និងប្រយោជន៍របស់កូន Becerra និង Mahoney បានរៀបចំពិធីជប់លៀងបញ្ចប់ជីវិតរៀបការ ដោយគ្មាននរណាម្នាក់រងការឈឺចាប់ទេ និងចង់ឲ្យមិត្តភក្តិ ព្រមទាំងក្រុមគ្រួសារទាំងសងខាង យល់ពីគ្នាដែរ។
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង