CamNews

តារា 

Cristiano Ronaldo ៖ "ខ្ញុំពូកែជាងMessi"

ខ្សែប្រយុទ្ធលេខមួយរបស់Real Madrid បានធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ
នៅពេលគាត់
បាននិយាយថា គាត់ពូកែជាងLionel Messi ខាងBarca។

នេះមិនមែនជាលើកដំបូងទេដែលRonaldo និយាយវាយតំលៃពីសមត្ថភាពរបស់ខ្លួន។ មុននេះ
កីឡាករតំលៃខ្លួនថ្លៃបំផុតពិភពលោកក៏បានធ្លាប់និយាយថា" មនុស្សគ្រប់គ្នាច្រណែនខ្ញុំ ព្រោះ
ខ្ញុំពូកែ មាន និងសង្ហា"។ និយាយពីរឿងរបស់Cristiano Ronaldo ក្នុងការសម្ភាសន៏ជាមួយCNN
World Sport កីឡាករលំដាប់កំពូលរបស់Real បានឲដឹងថា: “អ្នកមិនអាចធ្វើការប្រៀបធៀបរវាង
រថយន្តFerrari និង Porscheបានទេ ព្រោះវាមានកំលាំងម៉ាស៊ីនខុសគ្នា។ ក៏ដូចជាMessi លេងបាន
ល្អនៅBarca ចំណែកខ្ញុំលេងបានល្អនៅReal”។
CR7 បានឲដឹងបន្ថែមថា: “ពិតជាមិនអាចជឿបានទេដែលខ្ញុំនិងMessi ធ្វើឲបាត់បង់ឯក្កតកម្មរបស់
ខ្លួន វាពិតជារឿងមួយគួរឲភ្ញាក់ផ្អើល។ ខ្ញុំគិតថាពេលខ្ញុំនិងMessi បានប៉ះគ្នាក្នុងការប្រកួត រឿងនេះវា
បានបកស្រាយថាហេតុអ្វីបានជាការប្រកួតប្រជែងរបស់យើងទាំងពីរស្ថិតក្នុងកំរិតមួយដ៏ខ្ពស់? Real
និង Barca គឺជាក្លឹមពីរដែលលេងបាល់បានល្អបំផុតនៅលើពិភពលោក កីឡាករទាំងអស់នឹងមានការ
រីកចំរើននៅពេលដែលជួបគ្នានៅក្នុងការប្រកួត"។

Ronaldo និងMessi កំពុងជាកីឡាករឆ្នើមបំផុតលើពិភពលោក

Ronaldo បន្ថែម: “កុំនិយាយរឿងអ្នកណាពូកែជាងអ្នកណា ព្រោះខ្ញុំមិនចូលចិត្តធ្វើការប្រៀបធៀប
ជាមួយអ្នកដ៏ទៃ។ មនុស្សមួយចំនួនកំនត់ថាខ្ញុំពូកែជាង អ្នកខ្លះទៀតនិយាយថាMessi ពូកែជាង”។
ប៉ុន្តែនៅចុងក្រោយការសម្ភាសន៏ Ronaldo បានសន្មតថា: “អ្នកគាំទ្រនឹងអាចកំនត់បានថាអ្នកណា
ជាកីឡាករឆ្នើមជាងនៅពេលបច្ចុប្បន្ននេះ។ ខ្ញុំគិតថា ជាខ្ញុំ”៕


ដោយ៖ nano
ប្រភព៖ zing


Tags: Cristiano Ronaldo football star