CamNews

តារា 

សារ៉ាយ សក្ខណា សោក​ស្ដាយ ដែល​ធ្វើ​ឲ្យ​​ខក​ខាន​​ការ​​ងារ ដល់​​​ទៅ​​ពីរ​កន្លែង​​ក្នុង​​ថ្ងៃ​តែ​មួយ

(ភ្នំពេញ)៖ តារាសម្ដែងមានមន្តស្នេហ៍ អ្នកនាង សារ៉ាយ សក្ខណា បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះរឿងដែលនាង​បាន​ធ្វើ​ឲ្យ​ខក​ខាន​ការ​ងារ រហូត​ដល់​ទៅ​​២​កន្លែង ក្នុងថ្ងៃតែមួយ ព្រោះតែបញ្ហាសំបុត្រយន្តហោះយឺតយ៉ាវ ហើយបានក្លាយជាបទពិសោធដ៏ឈឺចាប់មួយ​សម្រាប់​នាង ក្នុង​ជីវិត​ជា​អ្នក​សិល្បៈ​ដែល​តែង​តែ​គោរព​ពេល​វេលា​ការ​ងារ ទោះ​ក្នុងកាលៈទេសៈណាក៏ដោយ។

ជាការពិតតារាសម្ដែងកូនមួយ អ្នកនាង​ សារ៉ាយ​ សក្ខណា​ ត្រូវជាប់ថតរឿងឲ្យ​ផលិតកម្មក្នុងស្រុកនានា ជាប់ជាប្រចាំ មុនពេល​នាងត្រឡប់​ទៅ​នៅ​អាមេរិក​វិញ​ ព្រោះ​​​នាង​ នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ក្នុងវិស័យភាពយន្ត ដោយសារតែសមត្ថភាព ដ៏ប៉ិនប្រសប់របស់នាង​។ ប៉ុន្តែក្នុងករណីមានការងារ​ផ្សេង​ដែល​នាង​ទទួល​រួច​ហើយចង់​ឬមិនចង់នាងទុកការងារថតកុនមួយឡែកសិន​ ព្រោះការងារផ្សេង ក៏សំខាន់ដូចគ្នា។

ជាក់ស្ដែង កាលពីចុងសប្ដាហ៍កន្លងទៅ​ អ្នកនាង​ សារ៉ាយ​ សក្ខណា ត្រូវបានគេអញ្ជើញឲ្យចូលរួមដើរម៉ូដ​ ក្នុងកម្មវិធីសប្បុរសធម៌មួយ លើទឹកដីអង្គរ ជាមួយក្រុមបង្ហាញម៉ូដ «ខេមបូឌាសូភើម៉ូឌែល»​ ដើម្បីស្វែងរកថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផា​។ ប៉ុន្តែគួរឲ្យសោកស្ដាយ ព្រោះ​នាងត្រូវអវត្តមាន ព្រោះតែកក់សំបុត្រ​យន្តហោះ​ ភ្នំពេញសៀមរាបយឺត រហូតខកការងារដល់ទៅពីរកន្លែងក្នុងថ្ងៃតែមួយ ខណៈមួយកន្លែងទៀត គឺនាងត្រូវថតឲ្យសំអាងការមួយចំនួន ក្នុងខេត្តសៀមរាបដូចគ្នា។

តថ្វីត្បិតតែអ្នកនាង​ សារ៉ាយ សក្ខណា ខកខានមិនបានដើរម៉ូដក្នុងកម្មវិធីសប្បុរធម៌នោះមែន និងថតឲ្យសំអាងការមែន ប៉ុន្តែ​នាងនៅតែធ្វើដំណើរទៅខេត្តសៀមរាប ក្នុងថ្ងៃណាមួយ ដើម្បីបន្តថតឲ្យសំអាងការនានាក្នុងក្រុងនេះ​ ព្រោះ​ការងារនេះ អាចពន្យាពេលបាន ហើយនាងក៏សន្យាថា នឹងទទួលការងារនេះ ឲ្យរួចរាល់ផងដែរ។

តារាសម្ដែងរាងស្រឡូន អ្នកនាង​ សារាយ​ សក្ខណា បាននិយាយទាំងអារម្មណ៍សោកស្ដាយថា​ «នេះជាលើកទី១ហើយ ដែល​នាង​ធ្វើឲ្យខកការងារគេ ដល់ទៅពីរកន្លែង ក្នុងថ្ងៃតែមួយ​ ដោយទីមួយ គឺកន្លែងថត ទីពីរ គឺកន្លែងដើរម៉ូដ!»។


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Sakhena