CamNews

ប្លែកៗ 

អានប្រវត្តិជ្រូកដែលឯកោបំផុតក្នុងលោក អ្នកនឹងរំជួលចិត្តមិនខាន

Khanzir គឺជាជ្រូកតែមួយគត់របស់ប្រទេស Afghanistan ដូច្នេះ វាក៏បានក្លាយជាជ្រូកល្បីឈ្មោះ
និងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនា។

Khanzir គឺជាជ្រូកដ៏ល្បីឈ្មោះមួយក្បាល។ ភ្ញៀវទេសចរណ៍ពីគ្រប់ទីកន្លែងបានមកកាន់សួនសត្វ
ដើម្បីបានមើល Khanzir។ ភាពល្បីល្បាញរបស់ Khanzir គឺដោយសារថា វាគឺជាជ្រូកតែមួយគត់
នៅក្នុងប្រទេស Afghanistan។

នៅ Afghanistan ក៏ដូចជាបណ្ដាប្រទេសកាន់សាសនាអ៊ីស្លាមផ្សេងទៀត ការបរិភោគសាច់ជ្រូកត្រូវ
បានគេហាមឃាត់ នេះបើតាមទំព័រ Washington Post ។ ជាក់ស្ដែង ការប៉ះពាល់ជ្រូក ជួនកាលត្រូវ
បានគេហាមឃាត់ផងដែរ ហើយជាលទ្ធផល ជ្រូកមិនត្រូវបានគេចិញ្ចឹមនៅក្នុងប្រទេស។

Aziz Gul Saqib អគ្គនាយកនៃសួនសត្វ Kabul ដែលជាកន្លែងចិញ្ចឹមជ្រូក Khanzir អាយុ ១៤ឆ្នាំ
ឱ្យដឹងថា “និយាយរួម ជនជាតិ Afghanistan ស្ទើរតែទាំងអស់ មិនធ្លាប់បានឃើញជ្រូកក្នុងមួយ
ជីវិតរបស់ពួកគេ”។

Aziz Gul Saqib និយាយថា Khanzir (មានន័យថាជ្រូក ក្នុងភាសា Afghanistan ) មិនមែនជាជ្រូក
ដែលឯកោនោះទេ។ កាលពីឆ្នាំ ២០០២ វាត្រូវបានបញ្ជូនមកទីនេះពីប្រទេសចិន រួមជាមួយនឹង
ជ្រូកញីមួយក្បាល និងខ្លាឃ្មុំមួយគូ។

Khanzir និងជ្រូកញីនេះបង្កើតបានកូនមួយនៅប៉ុន្មានឆ្នាំក្រោយមក។ ប៉ុន្តែ គ្រូសារជ្រូកនេះបាន
ជួបនឹងគ្រោះថ្នាក់ធំក្នុងឆ្នាំ ២០០៦។

Aziz Gul Saqib បកស្រាយថា “ថ្ងៃមួយ អ្នកថែទាំបានភ្លេចបិទសោទ្រុងខ្លាឃ្មុំ បណ្ដាលឱ្យខ្លាឃ្មុំ
ចូលទៅក្នុងទ្រុងជ្រូក ហើយសម្លាប់កូនជ្រូក។ បុគ្គលិកថែសួន ជួយសង្គ្រោះបានតែ Khanzir និង
មេជ្រូក”។ ប៉ុន្តែ ក្រោយមក មេជ្រូកនោះក៏បានងាប់ ដោយសាររងរបួសធ្ងន់។

"ប្រពន្ធ​ និង​កូន" ​របស់ Khanzir ត្រូវបាន​ខ្លាឃ្លុំ​សម្លាប់​យ៉ាងព្រៃផ្សៃ

នោះគឺជាពេលវេលាដែល Khanzir បានក្លាយជាជ្រូកតែមួយគត់នៅក្នុងប្រទេស Afghanistan។
Khanzir ពេលនេះ បានចាស់ណាស់ទៅហើយ។ រាល់ថ្ងៃ Khanzir ចំណាយពេលភាគច្រើនទៅលើ
តែការដេក និងសម្លឹងមើលភ្ញៀវទេសចរណ៍។ អគ្គនាយកសួនសត្វបាននិយាយថា ពួកគេកំពុងតែ
ស្វែងរកគូមកឱ្យ Khanzir ប៉ុន្តែ រកមិនទាន់បាន៕

ប្រែសម្រយល ៖ តារា
ប្រភព ៖ independent


Tags: ជ្រូក អាបហ្គានីស្ថាន Khanzir