CamNews

រថយន្ត 

BMW បង្ហាញប្រភេទ concept ថ្មី 328 Hommage

ក្រុមហ៊ុន BMW ថ្មីៗនេះទើបតែធ្វើការបង្ហាញនូវរថយន្តប្រភេទ concept ថ្មីរបស់ខ្លួនដែល
យកគំរូតាម BMW 328 Hommage ដែលគំរោងនៃគំរូនេះបានចាប់ផ្តើមតាំងពីឆ្នាំ 2008
មកម្ល៉េះ ។

ក្នុងគំរប់ខួបទី 75ឆ្នាំ ក្រុមហ៊ុន BMW នឹងដាក់បង្ហាញម៉ូដែលថ្មី 328 Hommage 2011 នៅ
Mille Miglia ក្នុងប្រទេស អ៊ីតាលី នៅសប្តាហ៍ខាងមុខនេះ ដែលផលិតផលថ្មីនេះផលិត
តាមប្រព័ន្ធបច្ចេកទេសទំនើប ដោយអ្នកជំនាញជនជាតិ អាល្លឺម៉ង់ ពីររូបគឺ Fritz Fiedler
និង Rudolf Schleicher ។

លោក Karl Baumer នាយកក្រុមហ៊ុន BMW Group Classic បានអោយដឹងថាជាមួយគំរូ
328 Hommage លោកមានបំណងចង់បង្ហាញពីបច្ចេកវិទ្យាដ៏ទំនើបជូនដល់អតិថិជន
អោយបានជ្រាប និងកាន់តែច្បាស់នៅក្នុងពិភពនៃរថយន្តក្នុងយុគសម័យថ្មីនេះ ។

BMW 328 Hommage 2011 មានទំងន់ត្រឹមតែ 780គីឡូក្រាម តែប៉ុណ្ណោះ ព្រោះផ្នែកខ្លះនៃ
រថយន្តគឺយកជ័រប្លាស្ទិចមករចនា តាមគំរូជាជាតិ carbon និង 328 រចនាតាមបែបទំនើប
ធានាសុវត្ថិភាពពេលធ្វើដំនើរការលើរយៈល្បឿនលឿន ។ ចំពោះពត៌មានលំអិតអំពីរថយន្ត
នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ ៕



(ប្រភពពី Topspeed)
ដោយ៖ រដ្ឋា

Tags: