CamNews

ប្លែកៗ 

គូស្នេហ៍ប្ដូរភេទដំបូងគេក្នុងលោក បង្កើតបានកូនមួយ ៖ ឪពុកមានផ្ទៃពោះ

ដោយសារតែមិនបានកាត់ចោលនូវប្រដាប់ភេទ គូស្វាមីភរិយាមួយគូ បានមានផ្ទៃពោះ និងបង្កើត
កូនតាមធម្មជាតិ ក្នុងនោះ អ្នកមានផ្ទៃពោះគឺជាស្វាមី។

គូស្នេហ៍មួយគូដែលបានប្ដូរភេទ មកពី Ecuador ទើបតែបង្កើតបានកូនមួយ។ ពួកគេត្រូវបានគេ
ចាត់ទុកថាជាគូស្នេហាប្ដូរភេទដំបូងគេក្នុងពិភពលោកដែលធ្វើរឿងនេះ។

ស្វាមីឈ្មោះ Fernando Machado (ដើមឡើយជាស្រី) ភរិយាឈ្មោះ Diane Rodriguez (ដើមឡើយ
ជាប្រុស) មានកិច្ចសម្ភាសដំបូងមួយ បន្ទាប់ពីបង្កើតកូនកាលពីខែមិថុនា។

អ្នកទាំងពីបានស្គាល់គ្នាតាមរយៈ Facebook ហើយពួកគេទាំងពីរមិនបានកែភេទពិតប្រាកដនោះទេ
មានន័យថា អាចមានផ្ទៃពោះដោយធម្មជាតិ បើទោះមើលពីខាងក្រៅ តួនាទីរបស់ពួកគេត្រូវបាន
“ដើរបញ្ច្រាស”។

នៅក្នុងកិច្ចសម្ភាសមួយជាមួយនឹង BBC, Fernando Machado អ្នកដែលមានផ្ទៃពោះ និងបង្កើត
កូន បានឱ្យដឹងថា “ក៏ដូចទៅនឹងគ្រួសារដទៃ”។

បច្ចុប្បន្ន កូនរបស់ពួកគេមិនទាន់ត្រូវបានដាក់ឈ្មោះ ប៉ុន្តែ ទារកនេះត្រូវបានគេហៅថា Caraote
មានន័យថា “ខ្យង”។

Diane ថ្លែងថា ការធ្វើជាពុកម្ដាយ គឺមិនមែនជារឿងដែលនាងគិតថានឹងកើតឡើងចំពោះខ្លួន។
នាង Diane និយាយថា “ដោយសារតែខ្ញុំជាអ្នកប្ដូរភេទ ខ្ញុំមិនដែលគិតដល់ថាខ្លួនអាចធ្វើជាម្ដាយ។
មុននេះ ច្បាប់បានតម្រូវឱ្យកាត់ប្រដាប់ភេទបុរស បើសិនជាចង់ឱ្យច្បាប់ទទួលស្គាល់ជាស្រី”។

Diane បន្តថា “យើងខ្ញុំរស់នៅដូចជាប្រុស និងស្រី។ ខ្ញុំជាស្រី ហើយ Fernando ជាប្រុស។ ការមាន
ផ្ទៃពោះគឺជារឿងស្មុគស្មាញ។ ប៉ុន្តែ នៅពេលដឹងថា វាជាសិទ្ធិរបស់យើង ខ្ញុំ និង Fernando បាន
សម្រេចចិត្តរកសមាជិកថ្មីសម្រាប់គ្រួសារ”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: ប្ដូរភេទ ប្រុសមានផ្ទៃពោះ