CamNews

ប្លែកៗ 

បាតុភូតចម្លែកអស្ចារ្យ! “ព្រះអាទិត្យ” ៣ បង្ហាញខ្លួនក្នុងពេលតែមួយ ភ្លឺចែកចាំងនៅលើអាកាស

រូបភាពដែលដូចទៅនឹងព្រះអាទិត្យបីបង្ហាញខ្លួនក្នុងពេលតែមួយ ត្រូវគេថតបាននៅទីក្រុង
St.Peterburg ប្រទេសរុស្ស៊ី គឺជាបាតុភូតធម្មជាតិដ៏កម្រមួយ។

ប្រជាជននៅទីក្រុង St.Peterburg ប្រទេសរុស្ស៊ី បានឃើញផ្ទាល់នឹងភ្នែកនូវបាតុភូតធម្មជាតិដ៏
កម្រមួយ ដែលដូចទៅនឹងព្រះអាទិត្យបីបង្ហាញខ្លួនក្នុងពេលតែមួយនៅលើអាកាស នេះបើតាម
ទំព័រ The Sun ចេញផ្សាយកាលពីថ្ងៃទី ៥ធ្នូកន្លងទៅ។

យោងតាម Maria Borukha ធ្វើការនៅស្ថានិយតារាសាស្ដ្រ St.Peterburg បាតុភូតដុំពន្លឺពីរដុំ
បង្ហាញខ្លួននៅសងខាងព្រះអាទិត្យ ត្រូវបានគេហៅថា “ព្រះអាទិត្យក្លែងក្លាយ”។ បាតុភូតនេះ
ត្រូវបានគេមើលឃើញក្នុងតំបន់មួយចំនួននៅលើពិភពលោករាល់រដូវកាល ប៉ុន្តែ វាមិនសូវភ្លឺដូច
នៅទីក្រុង St.Peterburg។


Nikolay Zheleznoc អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានអនុវត្តតារាសាស្ដ្រនៃមន្ទីរវិទ្យាសាស្ដ្ររុស្ស៊ី
បកស្រាយថា “បាតុភូតព្រះអាទិត្យក្លែងក្លាយ បង្ហាញខ្លួននៅពេលពន្លឺចាំងទៅលើគ្រាប់ទឹកកក
ល្អិតនៅក្នុងពពកនៅលើកំពស់ពី ៥ទៅ១០គីឡូម៉ែត្រ ធៀបនឹងផ្ទៃដី”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ The Sun/dailystar


Tags: បាតុភូតចម្លែក ព្រះអាទិត្យ​៣ រុស្ស៊ី