CamNews

ម៉ូដែល 

ស្ទីលខោខៅប៊ោយខ្លី ដ៏សិចស៊ីរបស់តារា នាចុងខែសីហា

នៅក្នុងអត្ថបទមុនៗ យើងបានណែនាំមិត្តអ្នកអានទាំងឡាយ ទស្សនានូវម៉ូដែលសម្លៀកបំពាក់
ចម្រុះជាច្រើន របស់ក្រុមតារាជុំវិញពិភពលោក លើកនេះក៏មិនខុសលើកមុនៗប៉ុន្មាននោះដែរ
ប៉ុន្ដែក្នុងអត្ថបទនេះ យើងសូមផ្ដោតទៅលើម៉ូដែលខោខៅប៊ោយខ្លីវិញម្ដង។

ក្នុងបណ្ដាស្ទីលខាងក្រោម យើងសូមលើកយកការស្លៀកពាក់បែប street style របស់ Lee Dae
Hee, Hyomin ( T-ara) , Hyomin, Park Sun-young, Dakota Fanning និង Lana Del Rey ។



Lee Dae Hee បញ្ចេញភាពជា “អ្នកក្រ” របស់ខ្លួន ជាមួយនិងសម្លៀកបំពាក់ denim-on-denim ៖
ខោខៅប៊ោយខ្លី និងអាវ denim ដាច់រហែក បានជួយឱ្យនាងលេចធ្លោជាងគេ នៅព្រលានយន្ដ
ហោះ។ វ៉ែតា ទូរស័ព្ទ កាបូប និងស្បែកជើង សុទ្ធតែមានពណ៌ខ្មៅដូចគ្នា។
 

ស្រី​ស្អាត Hyomin (T-ara) ស្រស់ស្រាយ ផ្អែមល្ហែមដូចស្ករគ្រាប់ ជាមួយនិងពណ៌ផ្កាឈូក គួរឱ្យ
ស្រឡាញ់។ អាវយឺតពណ៌ផ្កាឈូកខ្ចី និងកាបូបពណ៌ផ្កាឈូកចាស់ រួមផ្សំជាមួយនិងខោខ្លីសម្បូរ
ដោយព្រុយ Hyomin កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។
 

ចំណែក Luna (ឈ្មោះពិតរបស់​នាង​ គឺ Park Sun-young) មកពីកូរ៉េខាងត្បូង ប្រើប្រាស់អាវប៉ាក់
ស្ដើង tank-top ពណ៌ស៊ីជំពូ និងខោខៅប៊ោយខ្លីដល់គល់ភ្លៅ ជាមួយនិងស្បែកជើងកែងពណ៌ខ្មៅ
រំលេចដោយឌិន neon ពណ៌ខៀវ។
 

Dakota Fanning ចេញកំសាន្ដក្រុងក្នុងឈុតអាវពណ៌សស្ដើង ដៃខ្លី ចងចុងអាវ និងខោខៅប៊ោយ
ខ្លីដ៏សាមញ្ញ ដែលនេះគឺជាស្ទីលទាន់សម័យគ្រប់ជំនាន់។ ចំណែកសម្ភារៈដូចជាស្បែកជើង វ៉ែតា
និងកាបូប ក៏មានពណ៌ស្រាលស្រទន់ បង្ហាញភាពជានារីភេទ។

 
មួកកាតឹប និងស្បែកជើងកីឡា គឺជាសម្ភារៈមិនអាចខ្វះបានចំពោះ  Lana Del Rey។  ស្រីស្អាតរូប
នេះ បង្ហាញខ្លួនក្នុងឈុតអាវដៃវែងក្រឡាពណ៌ខៀវ  ក្រហម  និងខោខៅប៊ោយខ្លីបញ្ចេញហោប៉ៅ
ប្រកបដោយភាពមាំមួន ប្លែកភ្នែក។


ដោយ ៖ តារា
ប្រភព ៖ K14


Tags: short jeans stars August model stars style Lee Dae Hee Hyomin Dakota Fanning