ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាច ម្សិលមិញនេះ អោយដឹងថា ផ្កាយរណប ប្រទេស បារាំង បានផ្តិតជាប់រូបភាព កំទេចកំទី ចេញពីក្នុងមហាសមុទ្រ ឥណ្ឌា ភាគខាងត្បូង សង្ស័យថាជា បំណែកយន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនទៅនោះ ។
សេចក្តីរាយការណ៍ បន្តថា រូបភាព ខាងលើត្រូវបានចាប់ជាប់ ដោយប្រព័ន្ធផ្កាយរណប របស់បារាំង កាលពីអំឡុង ថ្ងៃសុក្រកន្លងទៅនេះ ដោយនៅក្នុងនោះ មានការបញ្ជូនសារជាបន្ត ភ្លាមៗ ទៅកាន់ មជ្ឈមណ្ឌលសម្របសម្រួល ការសង្គ្រោះ នៅក្នុងប្រទេស អូស្រា្តលី ស្របពេល ដែលយុទ្ធនាការតាម ដានរកតម្រុយ ស្វែងរកយន្តហោះ ម៉ាឡេស៊ី ពីសំណាក់ បណ្តាប្រទេសជាច្រើន នៅតែបន្ត យ៉ាង សស្រាក់សស្រាំ ។
ប្រភពបន្តអោយដឹងថា នេះជាករណី ទី ៣ ហើយដែលប្រព័ន្ធផ្កាយរណប ចាប់បាន រូបភាពកំទេចកំ ទីសង្ស័យជាបំណែកយន្តហោះម៉ាឡេស៊ី ដោយនៅក្នុងនោះ លើកទី ១ ចាប់បានរូបភាព ពីប្រព័ន្ធ ផ្កាយរណបចិន លើកទី ២ ចាប់បានរូបភាព ពីប្រព័ន្ធផ្កាយ រណប អូស្រ្តាលី និង លើកទី ៣ ចាប់បាន ពីប្រព័ន្ធផ្កាយ រណប បារាំង លើកនេះ ផ្ទាល់តែម្តង ។
រដ្ឋមន្រ្តី ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន ប្រទេស ម៉ាឡេស៊ី លោក Hishammuddin Hussein បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា ក្រោយពីរដ្ឋាភិបាល របស់ខ្លួន បានទទួលបាននូវបណ្តា រូបភាពចុងក្រោយ ពីប្រទេស បារាំង ហើយនោះ ខ្លួន បានបញ្ជូន បណ្តារូបភាពទាំងនេះ ទៅរដ្ឋាភិបា លប្រទេស អូស្រ្តាលី ខណៈ នៅតំបន់នោះ មានការស្វែងរក មិនសំចៃដៃ ។
គួររំឭកផងដែរថា បើទោះជា មានការខិតខំប្រឺងប្រែង ពីសំណាក់ បណ្តារដ្ឋាភិបាល មកពីច្រើនប្រ ទេសក៏ដោយចុះ ព្រមទាំង បានប្រើ សព្វាវុធទំនើបៗ ក្នុងការស្វែងរកថែមទៀត តែជាអកុសល មក ដល់ថ្ងៃទី ៤ ហើយ នៃការរុករក កំទេចកំទី សង្ស័យជាបំណែកយន្តហោះ នោះពុំទាន់មានតម្រុយនៅ ឡើយពោល មិនទាន់ អាចបញ្ជាក់បាននៅឡើយនោះទេ ថាវា គឺជា បំណែកយន្តហោះ ម៉ាឡេស៊ី ។
គួររំឭកថា ក្រោយពីមានសញ្ញាណចុងក្រោយ ថា បានរកឃើញ បំណែកកំទេចកំទី ហើយនោះ វិសា លភាពនៃការរុករក បានពង្រីកដល់ទៅ ៥៩,០០០ គ.ម ការ៉េ ឯណោះ គ្រប់ដណ្តប់ទៅលើ ផ្ទៃទឹក សមុទ្រឥណ្ឌា ភាគខាងត្បូង ខណៈជាតំបន់ក្តៅ មានការសង្ស័យថា យន្តហោះ ធ្លាក់នៅទីនោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ