CamNews

តារា 

គង់ ចាន់រដ្ឋា លេង​ស្ទីល​សិចស៊ី ឆែក​រហូត​ដល់​គល់​ភ្លៅ

ភ្នំពេញ៖ តារាចម្រៀង និងសម្ដែង ទើបទទួលបាន តំណែងជាតួឯក ក្នុងខ្សែភាពយន្តខ្នាតធំ
របស់ hollywood ជាលើកទី១ កញ្ញា គង់ ចាន់រដ្ឋា មួយរយៈចុងក្រោយនេះ ត្រូវបានគេមើល
ឃើញ ថាជាតារាស្រីមួយ ដួងដែលឧស្សាហ៍ បង្ហោះរូបថតរាល់ សកម្មភាពរបស់នាង នៅលើ
បណ្តាញ សង្គមទំនាក់ទំនង Facebook ដែលក្នុងនោះ ភាគច្រើនជារូប ដែលបង្ហាញពីភាព
សិចស៊ីទៀតផង។

តារាចម្រៀង គង់ ចាន់រដ្ឋា មុននេះធ្លាប់ទទួល រងនូវពាក្យរិះគន់ ជាច្រើនមកហើយ ជុំវិញការ
ស្លៀកពាក់ បង្ហាញឈុត បែបសិចស៊ី ហើយត្រូវបាន បង្ហោះនៅលើ Facebook របស់នាង។
ប៉ុន្តែទោះបីជាមានការរិះគន់ ទៅលើរូបនាង ជាច្រើនយ៉ាងណាក្តី ក៏កញ្ញា គង់ ចាន់រដ្ឋា មិនមាន
អារម្មណ៍ ឈឺក្បាល់វិលមុខ ជាមួយពាក្យស្តីរិះគន់ ទាំងនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋា នៅតែ
បញ្ចេញ រូបថតលក្ខណៈសិចស៊ី ជាហូហែរនៅលើ Facebook របស់នាងដដែល។

ជាក់ស្តែងថ្មីៗនេះនៅ លើ profile របស់តារាចម្រៀង មានដើមកំណើត ចេញមកពីទឹកដីអង្គរ
កញ្ញា គង់ ចាន់រដ្ឋា គេបានឃើញ រូបថតចំនួន២-៣ សន្លឹក ដែលនាងបានលេង ស្ទីលម៉ូដរ៉ូប
ឆែក ដល់គល់ភ្លៅ បញ្ចេញសាច់ខ្ចី អង្គុយនៅលើកៅអី បង្ហាញរាងយ៉ាង ស្រឡូនធ្វើប្រងើយ ។
ក្រោយពីបន្សាត់ខ្លួនចូល ប្រឡូកជាមួយសិល្បៈ អស់រយៈពេល ជាច្រើនឆ្នាំមកនេះ តារាចម្រៀង
សម្បុរស្រអែម កញ្ញា គង់ ចាន់រដ្ឋា ហាក់កំពុងទទួល បានការគាំទ្រ និង ប្រជាប្រិយភាពយ៉ាង
ច្រើន គួរសមពីសំណាក់ មហាជនគ្រប់មជ្ឈដ្ឋាន ។ មិនតែប៉ុណ្ណោះ នាងក៏មានឱកាស ក្នុងការ
គ្រង់តំណែង ជាតួឯក លើទី១ នៅក្នុងភាពយន្ត hollywood ទៀតផង។

ទន្ទឹមជាមួយនឹង កេរ្តិ៍ឈ្មោះកំពុង តែលេចឡើងបន្តិចម្ដងៗ រដ្ឋា ក៏ហាក់ដូចជាមាន ការកែប្រែក្នុង
ការតុបតែងខ្លួន ពីការស្លៀកពាក់ បែបស្រគត់ស្រគំ មកលេងខ្លួនបែបសិចស៊ី ឡូយឆាយគួរ ឲ្យ
កត់គម្គាល់ផងដែរ ខណៈថ្មីៗនេះនាងបាន បញ្ចេញឈុតស្លៀកឆែក ដល់គល់ភ្លៅធ្វើ ឱ្យឲ្យអ្នក
លេង ដែលបាននាំគ្នាគ្រឺតខ្នាញ់ និង សរសើរមិនដាច់ ពីមាត់គ្រប់គ្នា។

ទោះបីជាយ៉ាងណាក៏ដោយ គឺមានមហាជនមួយចំនួន តែងបានលើកឡើងថា ការតុបតែងខ្លួន
របស់តារាសិល្បៈ វាក្លាយទៅជារឿង ធម្មតាទៅហើយ ស្របពេលដែលនៅ ក្នុងសង្គមចប្ចុប្បន្ន
នេះ គឺ មិនថាអ្នកសិល្បៈ ឬ មួយយុវវ័យនោះឡើយ គឺតែងធ្វើខ្លួនបែបសិចស៊ី បង្ហាញពីភាពឡូយ
ឆាយដើម្បី ទាក់ភ្នែកអ្នកផ្សែងទៀត ឲ្យគេមើលឃើញថា ខ្លួនមានភាពស៊ីវិល័យ ដែលចំណុចទាំង
នេះ មានអ្នកខ្លះក៏បាន ប្រព្រឹត្តជ្រុលហួសហេតុ ពីសីលធម៌សង្គមខ្មែរ ផងដែរ៕ 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong chanrotha entertainment khmer star