CamNews

ភាពយន្ត 

តួអង្គ Iron Man នឹងសំដែង ២ តួក្នុងពេលតែមួយក្នុងរឿង Pinocchio

Robert Downey Jr ដែលយើងបានស្គាល់ថាជា Iron Man នោះ បានបញ្ជាក់ថានឹងដើរតួជា
Pinocchio និង Gepetto ដែលជាអ្នកធ្វើតុក្កតាឈើ Pinocchio ដែលជារឿងព្រេងនិទានដ៏ល្បី
ទាំងពីយូរមកហើយនោះ ។

Iron Man Alone "playing" both father and son as the wood 2 1

រឿងនេះមានចំណងជើងថា Pinochhio ដែលត្រូវបានក្រុមហ៊ុន Warner Bros ជាអ្នករៀបចំថត
សារជាថ្មី ។ កាលពីខែ ឧសភា ព័ត៌មានមួយចំនួនបានអោយដឹងថា Ben Stiller នឹងចូលរួមក្នុង
ការសំដែងជាមួយនិង Robert Downey Jr ជាតួសត្វកណ្តូប តែយើងនៅមិនទាន់ដឹងច្បាស់នៅ
ឡើយទេ ។

Iron Man Alone "playing" both father and son as the timber 2 2

Pinocchio គឹជារឿងព្រេងនិទាន សរសេរដោយអ្នកនិពន្ធអ៊ីតាលី Carlo Collodi ១៨៨៣ បន្តមក
ឆ្នាំ ១៩៤០ ខាងក្រុមហ៊ុន Disney ក៏បានធ្វើទៅជាតុក្កតាគំនូរជីវចល ។ ក្នុងរឿងថ្មីនេះ សាច់រឿង
នឹងផ្តោតទៅលើដំណើររបស់ Gepetto ស្វែងរក Pinocchio ។ Pinocchio នៅមិនទាន់បញ្ជាក់ពីថ្ងៃ
បញ្ចាំងនៅឡើយទេ តែយើងសង្ឃឹមថារឿងនេះ នឹងចេញមកក្នុងពេលឆាប់ៗនេះ ៕

Iron Man Alone "playing" both father and son as the timber 2 3

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood robert downey jr iron man pinocchio