CamNews

យល់ដឹង 

អូតែលសំរាប់សត្វឆ្មារ

ជាទូទៅអ្នកតែងតែគិតថាអូតែលមានតែសំរាប់មនុស្ស ប៉ុន្តែឥលូវនេះ កញ្ញា Abi
និង កញ្ញា Matt Purser បានបង្តើត អូតែលមួយឡើងសំរាប់សត្វឆ្មារ ដែលអូតែល
នោះមានឈ្មោះថាLongcroft Luxury Cat Hotel នៅ ទីក្រុង Welwyn Garden
រដ្ឋ Hertfordshire ប្រទេសអង់គ្លេស។


ក្នុងមួយថ្ងៃៗមានភ្ញៀវដែលជាសត្វឆ្មារបានចូលមកស្នាក់នៅក្នុងអូតែលនេះជាច្រើនក្បាល ដោយការស្នាក់នៅមួយយប់មានតំលៃ 25$ បូករួមទំាងមុខម្ហូបមានដូចជាត្រីសាម៉ង
សាច់មាន់ និងគ្រាប់ធម្មជាតិ។[/FONT]

សេវាកម្មក្នុងអូតែលមួយនេះ មានដូចជា: កាត់ក្រចក សំអាតត្រចៀក ធើ្វសសៃរ និង
សំអាតខ្លូន មិនតែប៉ុណ្ណោះនៅមានសំលេងបទភ្លេងតិចៗ កំដរអារម្មណ៏ដែលស្តាប់ទៅ
ហាក់ដូចជាមានភាពរ៉ូមេទិច។

ម្ចាស់សត្វឆ្មារបាននិយាយថា វាពិតជារើៀងដ៏គូរអោយមិនជើៀថា កញ្ញាទំាងពីរនាក់នេះមាន
គំនិតបងើ្កតអូតែលសំរាប់សត្វឆ្មារនេះឡើង។ ម្យ៉ាងទៀតវាក៏មានភាពងាយស្រូលផងដែរនៅតែដែលនាងរវល់ហើយទុកចោលសត្វឆ្មារ
របស់នាងនៅផ្ទះតែម្នាក់ឯងដោយគ្មានអ្នកអោយចំនីនិងថែរក្សា។


Tags: