CamNews

តារា 

ពូកែរិះគន់ពេក..! ដេននី បង្ហោះរូបអាក្រាត សល់តែអាវទ្រនាប់ និង​ខោលីអូវិញម្តងមើល៍..!

(ភ្នំពេញ)៖ តារាសម្ដែងសិចស៊ី ញាក់សាច់ កញ្ញា ដេននី ​ដែលល្បីឈ្មោះក្នុងពិភពសិល្បៈ តាមរយៈរឿងអាស្រូវស្លៀកពាក់សិចស៊ីមិន​ប្រមាណខ្លួនបែបនារីអ៊ឺរ៉ុប កាលពីថ្មីៗ​កន្លងមកនេះ ធ្លាប់បានបញ្ចេញឲ្យឃើញដើមទ្រូង ​សិច​ស៊ីយ៉ាងព្រហើនរបស់នាង ធ្វើឲ្យប្រុសៗចាប់ចិត្ត ដិតអារម្មណ៍ជាច្រើនលើកច្រើនសារ រួចមកហើ​យ។ ក្នុងនោះ ដេននី ក៏ត្រូវបានទស្សនិជនរិះគន់ នឹងជេរបញ្ចោកប់ៗមាត់ លើភាពសិចស៊ីរបស់នាង តែនាងនៅតែគឃ្លើ​ន ហាក់ធ្វើមិ​នដឹងរឿង នឹងបន្ត សកម្មភាព មួយនេះដដែល។ ជាក់ស្ដែងពេលនេះ នាងបញ្ចេញឈុតពិសេស ដោយសល់តែលីអូ និងអាវទ្រនាប់វិញម្ដង ចាំអ្នករិះគន់ ត្រូវរិះគន់បែបណាទៀត?

ក្រៅពីការបញ្ចេញដើមទ្រូងសិចស៊ី គួរឲ្យស្រើបស្រាល កញ្ញា ដេននី ក៏ធ្លាប់បានប្រកាសស្វែងម្ចាស់ស្នេ​ហ៍ ដើម្បីស្អំបេះដូង ធ្វើឲ្យប្រុសៗអន្ទះសារចង់ដឹងថា តើបុរសម្នាក់ណាទៅ ដែលនឹងមានភ័ព្វសំ​ណាង រហូតធ្វើឲ្យនាង ដេននី ពេញចិត្តពេញថ្លើម ព្រមប្រគល់ខ្លួនប្រាណ នឹងកាយាឲ្យក្រសោប​ថ្នមបី សម្រាប់ថ្ងៃអនាគតនោះ។

តាមការកត់សម្គាល់​ មិនត្រឹមតែជាការបញ្ចេញដើមទ្រូង សិចស៊ីគួរឲ្យស្រើប និងប្រកា​សស្វែងរកស្នេហ៍នោះទេ គឺតារាសម្តែងនាង ដេននី ថ្មីៗនេះ បានបង្ហោះនូវរូបថតលក្ខណៈ ស្ទើរអា​ក្រាតកាយ សល់តែអាវត្រនាប់នឹងខោលីអូ បិទបាំងត្រង់ចំណុចសំខាន់បន្តិច ធ្វើឲ្យប្រុសៗព្រឺព្រួច​អារម្មណ៍ សំឡឹងមិនដាក់ភ្នែក។ មិនតែប៉ុណ្ណោះ មានប្រុសៗកំហួចខ្លះលាន់មាត់ថា រូបប្រលែងសាច់បែបនេះ គឺ​ពិតជាមានន័យមែន​ ចង់មើលហើយមើលទៀត មិនឆ្អែតឆ្អន់ឡើយ។

​មានមតិខ្លះ បានសួរថា តើទៅថ្ងៃខាងមុខ​តារាសម្តែង ដេននី នឹងធ្វើការបញ្ចេញ ឬបង្ហាញអ្វីប្លែកៗទៀត​ ​ដើម្បីឲ្យបានត្រជាក់ភ្នែក និងស៊ីអារម្មណ៍បានគ្រប់ពេលវេលា?​ ចង់ដឹងថា រូបថតដែលនាង​បង្ហោះ ពាក់តែអាវទ្រនាប់នឹងខោលីអូ បញ្ចេញសាច់ល្វែងលើ ស្ទើរតែគ្មានសល់របស់តារាស្រី នាង ដេននី មានភាពទាក់ទាញធ្វើឲ្យបុរសៗ ចាប់អារម្មណ៍ខ្លាំងកម្រិតណានោះ មានតែទៅទស្សនាជាមួយនឹងគេហទំព័រកំសាន្ត ទាំងអស់គ្នា​៖


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Denny Star news local news