CamNews

តារា 

មាស សម្ផស្ស លាត​​​ត្រ​​ដាង​​​ការ​​​ពិត ខណៈ​​​គូ​​ស្នេហ៍​​ក្ប​ត់​​ចិត្ត​​លួច​​មាន​​ស្រី​​ថ្មី

(ភ្នំពេញ)៖ តារាសម្តែងស្រីសខ្ចីកញ្ញា មាស សម្ផស្ស កាលពីកន្លងមក បានប្រកាសឲ្យមហាជនដឹងជាសាធារណៈ អំពីទំនាក់ទំនងស្នេហា រហូតឈានដល់ដំណាក់កាល នៃការភ្ជាប់សម្ព័ន្ធមេត្រីភាព ធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការ ជាមួយគូដណ្តឹង រូបសង្ហារ កាលពីអំឡុងឆ្នាំ២០១៣។ ប៉ុន្តែទោះបីជាយ៉ាងនេះ ក៏ពិតមែនគិតមកទល់ពេលបច្ចុប្បន្ននេះ គូស្នេហ៍ពួកគេពុំទានប្រកាស ឬបង្ហើបឲ្យដឹងពីចំណងអាពាហ៍ពិពាហ៍ នៅពេលណានោះឡើយ។

ស្របពេលដែលការសាងសម្ព័ន្ធភាពស្នេហា ជាមួយគ្នាអស់រយៈកាលជិត៤ឆ្នាំមកនេះ ជាការកត់សម្គាល់កន្លងមក ត្រូវបានមហាជនជាច្រើន តែងលើកសរសើរ ចំពោះចំណងស្នេហ៍ រវាងតារាស្រី កញ្ញា មាស សម្ផស្ស ជាមួយអនាគត់ស្វាមី ខណៈជារឿងៗអ្នកទាំងពីតែងបង្ហាញពីភាពស្និទ្ធស្នាល ល្អូកល្អឺនស្រឡាញ់គ្នា ស្ទើរលេបទៅហើយនោះ។ ប៉ុន្តែយ៉ាងមិញ វាបែរជាផ្ទុយពីការគិត របស់មហាជនព្រោះថ្មីៗនេះ ស្រាប់តែកញ្ញា មាស សម្ផស្ស បែរជាបង្ហាញសារខូចចិត្ត ខណៈដែលគូស្នេហ៍លួចល្បត់ចិត្ត មានស្រីថ្មី ធ្វើឲ្យនាងឈឺចាប់ស្ទើរតែស្លាប់ខ្លួន ។

បើតាមការទម្លាយ និងការរៀបរាប់របស់តារាស្រី កញ្ញា មាស សម្ផស្ស បានបញ្ជាក់ថា «ថ្វីត្បិតតែយើងមិនទាន់រៀបអាពាហ៍ពិពាហ៍ ក៏ពិតមែន តែតាមផ្លូវច្បាប់ យើងជាប្តីប្រពន្ធនឹងគ្នា ហើយអូនដឹងថា ពួកយើងមិនមានថវិកាគ្រប់គ្រាន់ សំរាប់រៀបការមែន ប៉ុន្តែអូនស្រឡាញ់បងដោយស្មោះ អូនបានលះបង់សព្វបែបយ៉ាង អស់ហើយ ក៏មិនដែលចង់បានអ្វី ពីបងដែរ !»។

តារាស្រីរូបស្រស់ កញ្ញា មាស សម្ផស្ស បានបន្ថែមទៀតថា «រយៈពេលជិត៤ឆ្នាំ ខាងមុខនេះ យើងទាំងពីរនាក់ ខំប្រឹងប្រែងមិនថា ជួបឧបសគ្គច្រើនយ៉ាងណាទេ ពួកយើងមិនដែលរាថយឡើយ អូនស្រឡាញ់បងដោយស្មោះ មែនមិនដែលមានចិត្ត គិតពីនាក់ណាក្រៅពីបងទេ អ្វីដែលអូនចង់បាន គឺភាពស្មោះត្រង់ កុំក្បត់គ្នាវាគ្រប់គ្រាន់ហើយ សម្រាប់អូន តែអ្វីដែលបងតបស្នងមកឲ្យអូនវិញ មានតែការក្បត់មានតែការឈឺចាប់ហេតុអី ក៏បងមកបោកប្រាស់សេចក្តី ស្នេហាអូនដូច្នេះ? ឲ្យអូនសុំទោសដែលអូនលាតត្រដាង ការពិតមកពីអូនទ្រាំមិនបាន ឈឺចាប់ហួសការស្មាន តែពេលនេះបងលេងត្រូវការអូនហើយ តែអូនសូមជូនពរបង!»៕


ផ្តល់សិទ្ធិដោយ​ ៖ ខ្មែរថតឃីង


Tags: Meas somphor