CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមហ៊ុនយក្ស Apple ព្រមានថា វីរូសកូរ៉ូណា នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ IPhone

ក្រុមហ៊ុន ​Apple បានព្រមានថា ការបែកបាក់គ្នា នៅក្នុងប្រទេសចិនដោយសារវីរ៉ូសកូរ៉ូណា នឹងធ្វើការប្រាក់ចំណូលធ្លាក់ចុះ ទាបជាងការព្យាករណ៍ទុក។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានឱ្យដឹងថា ការផលិត និងការលក់បានរងការប៉ះពាល់ និងបាននិយាយថា “ ការផ្គត់ផ្គត់ iPhone សកលលោក នឹងរងសម្ពាធបណ្ដោះអាសន្ន”។ សហគ្រាសទូរសព្ទ iPhone គឺ គឺជាក្រុមហ៊ុនធំដំបូងគេ ដែលបាននិយាយថា ការរាតត្បាយវីរូសកូរ៉ូណា នឹងធ្វើឱ្យប៉ះពាល់ហិរញ្ញវត្ថុរបស់ខ្លួន ។


ក្រុមហ៊ុន Apple ដែលបានព្យាករណ៍ពីប្រាក់ចំណូលរហូត ៦៧ ពាន់លានដុល្លារ នៅត្រីមាសថ្មីៗនេះ ពុំបានបញ្ចេញពីប្រាក់ចំណូលថា សម្រេចដូចការព្យាករណ៍ទុកឡើយ ។

ក្រុមហ៊ុននេះ បាននិយាយនៅក្នុងរបាយការណ៍មួយថា យើងពុំបានរំពឹងថា នឹងសម្រេចបាននូវប្រាក់ចំណូល ដែលយើងកំណត់សម្រាប់ត្រីមាសខែមីនានោះទេ” ។ ក្រុមហ៊ុននេះបន្ថែមថា ខ្លួនធ្លាប់ជួបពិសោធន៍ការប្រែត្រឡប់ទៅរកសភាពដូចដើមវិញយ៉ាងយឺតជាងការរំពឹងទុក ។

ក្រុមហ៊ុននេះ បានបន្ថែមទៀតថា៖ “ ហាងរបស់យើងទាំងអស់ នៅក្នុងប្រទេសចិន និងហាងដៃគូរបស់យើងជាច្រើន បានបិទទ្វារ។ លើសពីនេះទៀត ហាងជាច្រើនដែលបើកលក់ បានកាត់បន្ថយម៉ោងលក់ និងមានភ្ញៀវចេញចូលទិញតិចខ្លាំងណាស់។ យើងកំពុងបើកហាងលក់រាយរបស់យើងឡើងវិញជាបន្តបន្ទាប់ ហើយនឹងដំណើរការលក់ឱ្យមានស្ថេរភាព និងសុវត្ថិភាព តាមតែអាចធ្វើបាន” ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC