ឱកាសល្អបំផុត ក្នុងការព្យាបាលអ្នកជំងឺ Ebola ភ្លាមៗ ដោយប្រើឈាមរបស់អ្នកដែលបានរួចជីវិតពី មេរោគដ៏សាហាវនេះ។
ដោយការផ្គត់ផ្គង់ថ្នាំពិសោធន៏ មានរយៈពេលខ្លី មន្រ្តីផ្លូវការសុខភាពពិភពលោក កំពុងស្រាវជ្រាវ ថាតើ ភាពសាំធម្មជាតិរបស់អ្នករួចជីវិតកើនឡើងរឺក៏អត់ បន្ទាប់ពីពួកគេឆ្លងមេរោគ។ ទាក់ទងនឹង គំនិតនេះ គឺត្រូវប្រើប្លាស្មា របស់ពួកគេ ដើម្បីប្រឆាំងនឹងការឆ្លង។
David Wood អ្នកដឹកនាំក្រុមវាយតំលៃនៃអង្គការសុខភាពពិភពលោក បាននិយាយថា៖ តាមការ ស្រាវជ្រាវមួយចំនួននាពេលថ្មីៗនេះ បានលើកឡើងថា ការប្រើឈាមរបស់អ្នកដែលបានរួចជីវិត វាអាចទៅរួច។ ក្នុងឆ្នាំ១៩៩៥ ខណៈពេលមានការផ្ទុះឡើង នៅក្នុង Kikwit ក្នុងសាធារណរដ្ឋប្រជាធិប តេយ្យកុងហ្គោ ក្នុងចំណោមមនុស្ស ៨នាក់ដែលបានឆ្លងមេរោគ មាន៧នាក់ បានរស់រាន ដោយសារ វិធីព្យាបាលនេះ។ ក្រោយមក នៅពេលដែលការសិក្សាស្រាវជ្រាវ បានបង្ហាញលទ្ធផលខុសគ្នា យុទ្ធសាស្ត្រនេះ កំពុងត្រូវាបានសិក្សាម្តងទៀត នៅពេលដែលការស្លាប់នាពេលថ្មីៗនេះ កើនឡើង។
WHO បាននិយាយថា៖ មានមនុស្ស ១,១៤៥ បានស្លាប់ដោយសារ ជំងឺ Ebola នៅក្នុងប្រទេសហ្គីណេ សេរ៉ាលីអន លីបេរីយ៉ា និងនីហ្សេរីយ៉ា ចាប់តាំងពីមេរោគនេះបានផ្ទុះឡើង។
យោងតាម WHO ប្រហែលជា ៤០% នៃអ្នកដែលបានឆ្លងមេរោគ អាចយកឈ្នះជំងឺនេះបាន។ នោះគឺជា អ្វីដែលអ្នកស្រាវជ្រាវកំពុងតំរង់ទិសក្នុងការព្យបាល ដែលមិនចាំបាច់ឲអ្នកផលិតថ្នាំ មានការទាក់ទងក្នុងបញ្ហានេះ។ នៅពេលណាដែលអ្នកស្រាវជ្រាវ បានទទួលឈាម ពួកគេនឹង ធ្វើតេស្តរកជំងឺ ផ្សេងៗដូចជា មេរោគអេដស៏ និងថ្លើម ហើយបន្ទាប់មកធ្វើការបែងចែកប្លាស្មា។ Antibody នៅក្នុងប្លាស្មា ត្រូវបានបង្កើតដោយកោសិកាឈាមស សំរាប់ប្រឆាំងនឹង មេរោគក្នុង សារពាង្គកាយ។
Mary Kate Hart អ្នកស្រាវជ្រាវអំពីភាពស៊ាំនឹងរោគសហរដ្ឋអាមេរិក បាននិយាយថា៖ ការចាក់បញ្ចូលឈាមពីអ្នករួចជីវិតពី រោគនោះ អាចនឹងមានប្រយោជន៏ ជាពិសេសប្រសិនត្រូវបាន ផ្តល់ឲនៅពេលទើបតែឆ្លងមេរោគភ្លាមៗ។
បើតាម ក្រុមជំនួយប្រចាំនៅ Carolina ខាងជើងបាននិយាយថា៖ Kent Brantly បុគ្គលិកជំនួយ ជនជាតិអាមេរិក ដែលបានឆ្លងមេរោគ Ebola នៅក្នុងប្រទេសលីបេរីយ៉ា ត្រូវបានព្យាបាលដោយ ការចាក់បញ្ចូលឈាម ពីអ្នករួចជីវិតអាយុ ១៤ឆ្នាំម្នាក់។ ហើយគាត់ក៏បានទទួលវិធី ព្យាបាលបែបពិសោធន៏ antibody-based ពីក្រុមហ៊ុន Mapp Biopharmaceutical Inc. ផង ដែរ។ ខណៈពេលដែល Brantly កំពុងមានការធូរស្បើយ វាមិនដឹងប្រាកដថា តើការចាក់បញ្ចូលឈាម ឬក៏ការព្យាបាលដែលហៅថា ZMapp បានជួយគាត់ឲមានភាពល្អប្រសើរដូច្នេះ។ រឺក៏មកពីប្រព័ន្ធស៊ាំរបស់គាត់ផ្ទាល់បានប្រឆាំងនឹងមេរោគនោះ។
ភស្តុតាងការសិក្សាក្នុងឆ្នាំ២០០៧ ដែលប្រើឈាមពីសត្វដែលរួចជីវិត ទៅព្យាបាលសត្វស្វាដែលឆ្លង មេរោគ Ebola បានរកឃើញថាគ្មានប្រសិទ្ធិភាពទេ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news