គ្រោះថ្នាក់ ៖ នារីវ័យ ១៩ឆ្នាំដែលប៉ុនប៉ងធ្វើអត្តឃាតនោះ ជាលទ្ធផល នាងបានធ្វើឲ្យមនុស្ស ៦នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះ ក្នុងចំណោម ៦នាក់ គឺមានសាម៉ីខ្លួនម្នាក់ដែរ យោងតាមរបាយការណ៍ ពីទំព័រសារព័ត៌មានបរទេស AFP ចុះផ្សាយឲ្យដឹងថា នារីប៉ងធ្វើអត្តឃាត ល្ងាចថ្ងៃអាទិត្យ ទី ១៧ ខែ កក្កដា កន្លងទៅនេះ នាងអង្គុយរួមតុ ជាមួយនឹងមិត្តភក្កិរួមការងារ ៤នាក់ផ្សេងទៀត ដើម្បីទទួល ទានអាហារពេលល្ងាច នៅទីក្រុង Dunhuang នៃខេត្ត Gansu ប្រទេសចិន ។ រំពេចនោះ នារីដែល ប៉ងធ្វើអត្តឃាតមាននាមត្រកូលថា Ma នោះ បានលើកឡើងឲ្យដឹងថា នាងពិតជាមិនចង់រស់ទៀត នោះទេ រួចក៏លោតសម្លាប់ខ្លួនចូលទៅក្នុងទឹកទន្លេក្បែរនោះតែម្តង ។ ក្រុមការងាររបស់នាងប៉ងធ្វើ អត្តឃាតជាច្រើននាក់ដែលមានវ័យចន្លោះពី ១៨ ទៅ ២៦ ឆ្នាំ នោះ បានលោតចូលទៅក្នុងទឹកទន្លេ និងជួយនារីរងគ្រោះពីការលោតសម្លាប់ខ្លួនបានសម្រេច តែដឹងអីថា ភ្លាមៗ នាងស្ទុះទៅលោតទឹក សាជាថ្មី ជាលើកទី ២ តែអកុសល មិនសំណាងល្អដូចលើកទីមួយនោះទេ ពោល មនុស្ស ៦នាក់ ក្នុងនោះ ស្រី៣នាក់ បុរស៣នាក់ បានលង់ទឹកស្លាប់ ក្នុងហេតុការណ៍ នារីវ័យ ១៩ឆ្នាំ ប៉ងធ្វើអត្ត ឃាតលើកនេះ ។
វីដេអូខ្លីបនៅលើបណ្តាញសារព័ត៌មានចិន បង្ហាញឲ្យឃើញស្រ្តីម្នាក់ យំសោកបោកខ្លួន ដោយសារ តែការបាត់បង់បុរសម្នាក់ ស្លាប់ដោយសារការលង់ទឹក ខណៈសន្លឹករូបថតផ្សេងទៀត បញ្ជាក់ឲ្យ ឃើញពីការជួយសង្គ្រោះតាមរយៈការសង្គ្រោះបឋមទៅលើជនរងគ្រោះ ក្នុងគោលបំណង ជួយ សង្គ្រោះអាយុជីវិតរបស់ពួកគេ ។ គួរបញ្ជាក់ថា ករណីនេះ មន្រ្តីផ្លូវការប្រចាំទីក្រុង កំពុងតែបើកការ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន