CamNews

ព័ត៌មានអន្តរជាតិ 

អស្ចា្យមែន! FBI ប្រើ App នេះចាប់ខ្លួន ឧក្រិដ្ឋជនរាប់រយនាក់ នៅក្នុងឧក្រិដ្ឋកម្មសកលទ្រង់ទ្រាយធំ!!

ភ្នាក់ងារអនុវត្ដច្បាប់បាននិយាយថា ពួកគេបានចាប់ខ្លួនឧក្រិដ្ឋជនរាប់រយនាក់ នៅជុំវិញពិភពលោក នៅក្នុងប្រតិបត្ដិការអនុវត្ដច្បាប់មួយរយៈពេល ៣ ឆ្នាំ ដោយប្រើកម្មវិធី App ផ្ញើសារដ៏មានសុវត្ថិភាពមួយ ដែលដំណើរការដោយ ការិយាល័យស៊ើបអង្កេកសហព័ន្ធរបស់សហរដ្ឋអាមេរិក( FBI)  ។  ប្រតិបត្ដិការ ដែលមានការចូលរួមសហការផ្ដើមគំនិតដោយអូស្រ្ដាលី និង FBI  បានឃើញ  App ឈ្មោះ ANOM ចែកចាយចូលទៅក្នុងទូរសព្ទដៃរបស់ឧក្រិដ្ឋជនទាំងនោះ ដែលផ្ដល់ឱកាសឱ្យប៉ូលីសចាប់បានការសន្ទនារបស់ពួកគេ ដោយមិនអោយពួកគេដឹងខ្លួន ។



App នេះ អាចអោយព័ត៌មាន ដែលនាំឱ្យមានការចាប់ខ្លួនឧក្រិដ្ឋជន នៅក្នុងប្រទេសចំនួន ១៨ ។  វាក៏រួមបញ្ចូលទាំងជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ នឹងក្រុមម៉ាហ្វីយ៉ា  និងក្រុមឧក្រិដ្ឋកម្មគិតទុកជាមុនផងដែរ ។ ប្រតិបត្ដិការនោះ បានរឹបអូសវត្ថុតាងជាច្រើនដូចជា គ្រឿងញៀន អាវុធជាតិផ្ទុះ និងលុយ ។

 អូស្រ្ដាលី និយាយថា ប្រទេសខ្លួន បានចាប់ខ្លួនជនល្មើសបាន ២២៤ នាក់ ដោយលទ្ធផលនៃប្រតិបត្ដិការអនុវត្ដច្បាប់នេះ  និងចាប់ខ្លួនជនដៃដល់គម្រាមសម្លាប់ចំនួន ២០ នាក់  ដែលអាចជួយសង្រ្គោះជីវិតអ្នកឃើញហេតុការណ៍ស្លូតត្រង់ជាច្រើននាក់ ។  



 ប្រទេសញូវហ្ស៊ីលែន ដែលបានឃាត់ខ្លួន  ជនល្មើស ៣៥ នាក់  បានហៅប្រតិបត្ដិការនោះថា “សកម្មភាពអនុវត្ដច្បាប់ ដ៏ស្មុគស្មាញបំផុតរបស់ពិភពលោកចំពោះឧក្រិដ្ឋកម្មគិតទុកជាមុន” ។ FBI និងប៉ូលីសអន្ដរជាតិ នឹងបង្ហាញលម្អិតបន្ថែម នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC