ភ្នំពេញ ៖ គ្រាប់អឹម ៧៩ចំនួន ៣គ្រាប់់ចងភ្ជាប់គ្នា ត្រូវបានគេប្រទះឃើញ នៅក្បែរ រូបចម្លាក់
មហាត្មះគន្ធី ជិត ស្ពាននាគវត្ដភ្នំ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើល នៅ
វេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៣នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់
ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
ក្រោយប្រទះឃើញ កម្លាំងនគរបាលជំនាញ រាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ច មូលដ្ឋានបាន
ចុះ មកកាន់ កន្លែងកើតហេតុភ្លាម ហើយចងខ្សែព័ទ្ធ រង់ចាំមន្ដ្រីស៊ីម៉ាកមកត្រួតពិនិត្យ។
រហូតដល់ម៉ោង ១១ថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី
ភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ហេង រតនា ប្រធានមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានអញ្ជើញ
ចុះទៅដល់កន្លែងកើតហេតុ ដើម្បីរិះរកវិធីបំផ្លាញគ្រាប់បែកទាំង៣គ្រាប់នោះ។
ក្រោយពេលពិនិត្យរួចរាល់ហើយនោះ គ្រាប់បែក អឹម៧៩ ទាំង៣គ្រាប់ ត្រូវបានកម្លាំងស៊ីម៉ាកយក
ទៅរក្សាទុក និងធ្វើការកម្ទេចជាក្រោយ ពោលគឺមិនបានចុចបំផ្ទុះកម្ទេចនៅនឹងកន្លែង ដូចគ្រាប់បែក
ដែលគេផ្លុងចោលនៅមុខវិមានរដ្ឋសភានោះទេ៕
ព័ត៌មាន គួរឲ្យចាប់អារម្មណ៍ ផ្សេងទៀតៈ
- សង្ស័យម្សៅមានជាតិផ្ទុះ ដាក់ក្នុងប៊ីដុង ផ្លុងចោល មុខរដ្ឋសភា
- នារីវ័យក្មេងម្នាក់ បើកម៉ូតូលឿនពេក ជ្រុលបុកគំរបលូទឹក ដួលបាក់ ក ស្លាប់
- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ
- Omar: "ខ្ញុំមិនដែលធ្លាប់ ត្រូវបាននិរទេសខ្លួនចេញពីប្រទេស ព្រោះតែសង្ហាខ្លាំងនោះទេ
- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល