តារាបរទេស ៖ បើតាមរបាយកាណ៍ ដែលបានផ្តល់ដោយគេហទំព័រកំសាន្តបរទេស បានអោយ
ដឹងថា នាង Tina Barrett ដែលជាតារាសម្តែង ក៏ដូចជា តារាម៉ូដែលស្រីជនជាតិអង់គ្លេស បានថត
រូបបែបស៊ិចស៊ី ក្នុងការដាក់ទំព័រមុខរបស់ទស្សនាវដ្តី Zoo ។
គួរបញ្ជាក់ផងដែរថា នាង Tina Barrett បានចាប់កំណើតនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
នាឆ្នាំ ១៩៧៦ ដែលមកទល់នឹងសព្វថ្ងៃនេះនាងគឺជាតារាចម្រៀង តារាសម្តែងក៏ដូចជាតារាម៉ូដែល
ដែលកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនភាគច្រើន ហើយបើនិយាយពី ឱកាសក្នុងការថត
រូបបែបស៊ិចស៊ីអោយទស្សនាវដ្តីមួយនេះ នាង Tina Barrett ត្រូវបានរកអោយឃើញថា នាងស៊ិច
ស៊ីជាមួយនឹងឈុតក្នុង ក៏ដូចជាស្បែកជើងកវែងពណ៌ខ្មៅផងដែរ។
លើ់សពីនេះទៅទៀត បើតាមរបាយការណ៍ដដែលក៏បានដកស្រង់សម្តីរបស់នាង Tina Barrett
ផងដែរថា ៖ នាងពិតជាមានអារម្មណ៍រំភើប ខណៈពេលដែលបានថតរូបបែបស៊ិចស៊ីអោយទស្ស
នាវដ្តីមួយនេះ ហើយឱកាសមួយនេះ បានមកដល់ហើយ ដូច្នេះ ខ្ញុំត្រូវតែបង្ហាញភាពទាក់ទាញ
របស់ខ្ញុំដែលមានពីកំណើត ទៅកាន់ពិភពលោកអោយបានដឹងឮផងដែរ៕
ដោយ ៖ ពិសី
ប្រភព ៖ Dailymail