CamNews

តារា 

Justin Bieber ធ្វើ​ឲ្យ​ទស្សនិក​ជន​ភ្ញាក់​ផ្អើល ​ពេល​បង្ហាញ​រូប​ថត​អាក្រាត​មួយ​កំណាត់​ខ្លួន ជា​មួយ

(ជប៉ុន)៖ Justin Bieber បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល​ទៀត​ហើយ ក្រោយ​ពីតារាច​ម្រៀងវ័យ ២២ឆ្នាំរូបនេះ បង្ហោះរូបភាពអាក្រាត មួយកំណាត់ខ្លួន ដោយស្លៀកតែខោក្នុង ហើយស្ថិតនៅជាមួយមិត្តស្រីថ្មី គឺនាង Sofia Richie ទៀតផង។

រូបភាពសខ្មៅ របស់ Justin ដែលបង្ហោះនៅលើ Instagram កាលពីថ្ងៃ​ទី១២ សីហាកន្លងទៅនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន និងមើលទៅហាក់ដូចជា មិនកំប្លែងឡើយ ព្រោះអ្នកបានឃើញរូបភាពនេះ យល់ថា Justin កំពុងតែស្ថិតនៅក្នុងបន្ទប់ ជាមួយមិត្តស្រីវ័យក្មេងអាយុ១៧ឆ្នាំ ដែលមើលទៅដូចជា បន្ទប់សណ្ឋាគារ ឬក្នុងអាគារស្នាក់នៅ។

ប្រភពព័ត៌មានឲ្យដឹងថា Justin និងមិត្តស្រីបានមកដល់ក្រុង តូក្យូ ប្រទេសជប៉ុន ក្នុងបំណងដើរកំសាន្ត និង​មកសម្តែងខនសឺតផងដែរ ហើយមើលទៅ Sofia ក៏ហាក់ដូចជាមានអារម្មណ៍ សប្បាយចិត្ត​ពេលនៅជាមួយ Justin ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber