CamNews

តារា 

គង់ ច័ន្ទស្រីមុំ ត្រលប់មកមើលថែខ្លួនឯងសារជាថ្មី ក្រោយបាត់បង់កូន!

តារាខ្មែរ ៖ តារាម៉ូដែលមុខមាត់ស្រស់ សាច់សខ្ចី អ្នកនាង គង់ ច័ន្ទស្រីមុំ  ត្រលប់មកមើលថែខ្លួនឯងសារជាថ្មី ក្រោយបាត់បង់កូននៅក្នុងផ្ទៃទាំងមិនបានឃើញពន្លឺថ្ងៃទាល់តែសោះ ។ គង់ ច័ន្ទស្រីមុំ បានយកពេលទៅហាត់ប្រាណនៅក្នុងក្លឹបដើម្បីថែរក្សារូបរាងអោយស្រស់ស្អាតក្រោយពីនាងនិងស្វាមីបានសម្រេចចិត្តពន្យារពេលយកកូននៅឆ្នាំក្រោយវិញ ។

គួរបញ្ជាក់ឲ្យដឹងថា មួយរយៈពេលមុននាង គង់ ច័ន្ទស្រីមុំ បានផ្អាកការងារតូចធំជាច្រើនដើម្បីមើលថែរក្សាកូននៅក្នុងផ្ទៃឲ្យបានល្អ ប៉ុន្តែស្រាប់តែមានរឿងអកុសលបានកើតឡើងចំពោះតារាស្រីវ័យក្មេងរូបនេះ ដោយសារកូនក្នុងផ្ទៃដែលទើបចាប់កំនើតក៏ស្រាប់តែបានបាត់បង់ទៅវិញដោយមិនទាន់បានឃើញពន្លឺថ្ងៃផង ។

ក្រោយពីបានដឹងរឿងនេះ គង់ ច័ន្ទស្រីមុំ បានសម្តែងអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះរឿងដែលមិនគួរកើតឡើងនៅក្នុងជិវិតរបស់នាងបែបនេះ ។ បើយើងនិយាយពីពេលបច្ចុប្បន្នរបស់នាង គង់ ច័ន្ទស្រីមុំ បានឲ្យដឹងថា នាងហាក់វិលត្រលប់មកថែរក្សារាងកាយ និងសុខភាពឲ្យបានល្អប្រសើរជាថ្មីឡើង ដោយធ្វើលំហាត់ប្រាណជារឿយៗ ដើម្បីឲ្យមានសុខភាពល្អ និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ៕

-ចុចអាន ៖ គង់ ច័ន្ទស្រីមុំ ត្រូវស្វាមីធ្វើឲ្យភ្ញាក់ផ្អើលទាំងយប់ ជាមួយកាដូរទូរស័ព្ទដៃ iPhone7plus តម្លៃជាង១ពាន់









 

ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kong chan sreymom