CamNews

គ្រោះថ្នាក់ 

រន្ធត់​ណាស់ ! គូស្នេហ៍​វ័យ​ចំណាស់ ដឹក​ដៃ​គ្នា​ដើរ​កំសាន្ត​មាត់​សមុទ្រ​រំឭក​​ខួប​រៀប​ការ បែរ​ត្រូវ

(ម៉ិចស៊ីកូ)៖ គួរឲ្យអាសូរណាស់ នៅពេលប្តីប្រពន្ធវ័យចំណាស់មួយគូ រស់នៅរដ្ឋតិចសាស់ បានបាត់បង់ជីវិត ដោយនឹកស្មានមិនដល់ ខណៈដែលពួកគាត់នាំគ្នាដើរកំសាន្ត ដើម្បីប្រារព្ធពិធីរំឭកខួបអាពាហ៍ពិពាហ៍ លើកទី៦៦របស់ខ្លួន។

នៅថ្ងៃកើតហេតុ លោកតា Richard និងលោកយាយ Nancy Culpepper កំពុងដើរតាមបណ្តោយឆ្នេរខ្សាច់ នៅ Cabo San Lucas ប្រទេសម៉ិកស៊ិចកូ ស្រាប់តែមានរលកខ្យល់ ព្យុះបក់បោកខ្លាំង ហើយកម្លាំង​រលកយក្ស បានអូសទាញពួកគាត់ចូលសមុទ្រ ទម្រាំក្រុមសង្គ្រោះមកដល់ លោកតានិងលោកយាយ បានបាត់បង់ជីវិតទៅហើយ។

លោកតា Richard អាយុ៨៦ឆ្នាំ និងលោកយាយ Nancy អាយុ៨៣ឆ្នាំ បានជួបស្រឡាញ់គ្នា នៅ​ពេលរៀននៅវិទ្យាល័យ Thomas Jefferson នៅឯ San Antonio ហើយក៏បានរៀបការ នៅពេលលោកយាយ មានអាយុ១៧ឆ្នាំ។ រីឯលោកតាមានអាយុ ២០ឆ្នាំ នៅពេលនោះ តែសម្រាប់ជីវិតចុងក្រោយនេះ អ្នកទាំងពីរកំពុងយក ពេលវេលាប្រារព្ធពិធីរំឭកខួប អាពាហ៍ពិពាហ៍លើកទី៦៦របស់ខ្លួន ដោយមិនស្មានថា មានរឿងអកុសលកើតឡើង បែបនេះឡើយ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news