វាជាកាតព្វកិច្ចមួយ ក្នុងការសម្អាតម្សៅ Makeup ក្រោយពេលចូលរួមពិធីជប់លៀង ឬកម្មវិធីសមោសឯណានីមួយ។ ការប្រើផលិតផលជម្រះម្សៅនៅលើផ្ទៃមុខគឺជាជម្រើសដ៏ល្អមួយ ប៉ុន្ដែជួនកាលវាអាចធ្វើឱ្យស្បែកស្ងួត។ ដូច្នេះ យើងសូមណែនាំទិកនិកមួយចំនួន ដែលនឹងជួយអ្នករក្សាស្បែកឱ្យទន់ ហើយក្នុងពេលជាមួយគ្នានេះដែរ វាក៏មានប្រសិទ្ធភាពជម្រះនូវម្សៅ Makeup យ៉ាងងាយស្រួលដែរ។
សាប៊ូកក់សក់កូនក្មេង៖ មនុស្សមួយចំនួននិយាយថា សាប៊ូកូនក្មេងគឺប្រើសម្រាប់តែកូនក្មេងប៉ុណ្ណោះ។ ប៉ុន្ដែតាមការពិតយើងអាចប្រើវា ដើម្បីជម្រះនូវ Eye-liner ម៉ាស្ការ៉ា និងក្រែមដាក់ស្រមោលភ្នែកយ៉ាងងាយស្រួល។
ក្រដាសអនាម័យកូនក្មេង(Baby Wipe) មិនមែនមានតែសាប៊ូកូនក្មេងតែម្យ៉ាងនោះទេ ដែលអាចយកទៅជម្រះម្សៅ Makeup ប៉ុន្ដែសូម្បីតែក្រដាសអនាម័យកូនក្មេងក៏ជាជម្រើសដ៏ល្អមួយ ដើម្បីសម្អាត Makeup ផងដែរ។ សូមយកក្រដាសអនាម័យកូនក្មេងនេះជូតសម្អាតម្សៅ Makeup ហើយបន្ទាប់មកលាងជម្រះមុខរបស់អ្នកថ្នមៗជាមួយនឹងទឹកធម្មតា។
ក្រែមផ្ដល់សំណើមសម្រាប់ផ្ទៃមុខ៖ សូមលាបក្រែមផ្ដល់សំណើមនៅត្រង់ភ្នែករបស់អ្នកដោយប្រើដុំសំឡី ហើយបន្ទាប់មកលាងជម្រះវាឱ្យស្អាតជាមួយនឹងសាប៊ូ។ សូមព្យាយាមប្រើទឹកក្ដៅឧណ្ហៗ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
ប្រេង៖ ស្របពេលការប្រើវិធីខាងលើមានប្រសិទ្ធភាព ប្រេងអូលាវ និងប្រេងអាល់ម៉ិន ក៏ជាជម្រើសដ៏ប្រសើរដើម្បីសម្អាតម្សៅ Makeup ពីផ្ទៃមុខផងដែរ។ ម្យ៉ាងទៀត វាក៏ជាប្រភពដ៏ប្រសើរ នៃសារធាតុបំប៉នដល់ស្បែផងដែរ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Timeofindia