ដើម្បីបំពេញតំរូវការចាំបាច់របស់ប្រជាជនទូទៅ Jiangnan Alto បានក្លាយជារថយន្តដែល
មានតំលៃថោកជាងគេរបស់ចិន មានតំលៃត្រឹមតែ 2742 ដុល្លាអាមេរិច ប៉ុណ្ណោះ ។
បច្ចុប្បន្នរថយន្តនេះផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុកមួយរបស់ចិន ដែលកាលពី
ឆ្នាំ 1990 រហូតដល់ឆ្នាំ 2000 Jiangnan Alto គឺជាផលិតផលដែលកើតឡើងពីក្រុមហ៊ុន បួន
ផ្សេងគ្នារួមមាន ក្រុមហ៊ុន Chang�an Auto, Jiang Nan, Xi�an Tai និង Sichuan Auto ។ ពេល
នោះឈ្មោះរបស់រថយន្តមួយនេះក៏មានឈ្មោះផ្សេងៗគ្នាផងដែរ ដូចជា Chang�an Alto,
Jiangbei Alto, Jiangnan Alto និង Tai Chuan Alto ។ មូលហេតុដែលធ្វើអោយ Jiangnan Alto
ក្លាយជាកម្មសិទ្ធរបស់ក្រុមហ៊ុន Zotye តែមួយគឺដោយសារតែ ក្រុមហ៊ុន Jiang Bei Alto ត្រូវ
ក្ស័យធន Tai Chuan Alto ក្លាយទៅជារោងចក្រ BYD ជាលើកដំបូង ។ គឺនៅតែក្រុមហ៊ុន
Chang�an Alto និង Jiangnan Alto ជាអ្នកគ្រប់គ្រង តែក្រោយមកត្រូវបាន Jiangnan Alto
ជាអ្នកគ្រប់គ្រងតែមួយគត់ ។ បន្ទាប់ពីផ្អាកការផលិតអស់មួយរយៈពេល Jiangnan Alto
បានធ្វើការផលិតសាជាថ្មីជាមួយ ម៉ាស៊ីនដំនើការថ្មី ដែលបច្ចុប្បន្នរថយន្តនេះមានលក់នៅ
ស្ទើរតែគ្រប់ទីក្រុងទាំងអស់របស់ចិន ។
ជាមួយប្រព័ន្ធ 3-cylinder 0.8-liter កំលាំង 36 សេះ ល្បឿនអតិបរមា 120 km/h ទំងន់ 645 kg
ប្រវែង 3,3 m ទំហំ 1,465 m កំពស់ 1,410 m ចំងាយពីភ្លៅមុខទៅភ្លៅក្រោយ 2,175 m អាចជិះ
បាន 4 នាក់ ។ រថយន្តនេះមានតំលៃ 2742 USD ក្នុងមួយគ្រឿង ៕
(ប្រភពពី Auto.sohu)
ដោយ៖ រដ្ឋា