CamNews

ប្លែកៗ 

ទូរស័ព្ទiPhone មានក្លិនម្នាស់

ប្រព័ន្ធinternet ចិនងថ្មីៗនេះមានកិច្ចពិភាក្សាលើរន្ធដោតស្តាប់សំលេង ទូរស័ព្ទiPhone
ដែលមានក្លិនដូចម្នាស់នៅពេលសាកថ្ម។     វាចាប់ផ្តើមដាក់ផ្សាយនៅលើបណ្តាញផ្ញើរ
សារតាម internet ដ៏ល្បីមួយក្នុងប្រទេសជប៉ុន។  បណ្តាញសារពត៌មានរហ័សមួយបាន
ចេញផ្សាយតាមរយៈសារពត៌មាន និង ផ្សាយនៅគ្រប់ទីកន្លែង ទៅ      SINA weibo ជា
វេទិកា Web Service ដ៏ល្បីនៅប្រទេសចិន។ ការដាក់ផ្សាយលើweibo គឺបានប្រើប្រាស់
ច្រើនជាង៣០ម៉ឺនដង ដូចជាអ្នកប្រើប្រាស់ផលិតAppleចិនអៈអាងដូចនេះដែរ។ អ្នកប្រើ
មានពីរបីនាក់និយាយស្រដៀងគ្នាថា វាមានក្លិនដូចនេះមកពីកន្លែងគ្រប់គ្រងសំឡេង។
អ្នកស្រុកជនជាតិតៃវ៉ាន់មួយចំនួនរកឃើញថាទូរស័ព្ទiPhone    ពួកគេមានក្លិនដូចប៉ែស
ផ្លែស្វាយ​ និងផ្លែប៉ោម។ អ្នកជំនាញពន្យល់ក្លិនម្នាស់នេះចេញមកពីទឹកគីមីដែលគេយក
មកប្រើប្រាស់ពេលសំអាតបន្ទះខាងក្រៅរបស់វា។ នៅពេលវាសាកថ្ម   កំដៅវានឹងកើន
ឡើង និងសំណល់វា​នឹងបង្ហូរចេញមកបង្កឲ្យមានក្លិនដូចទឹកផ្លែឈើ។ បុគ្គលិកបំរើសេវា
អតិថិជនមកពីក្រុមAppleប្រទេសចិនឆ្លើយថា គាត់មិនប្រាកដសោះថាហេតុអី្វផលិតផល
iPhone មានក្លិនម្នាស់ (not jailbreaking …)។ មានការស្ទង់មតិថា  វាប្រហែលជាមានក្លិន
មកពីសមាសភាពអេឡិចត្រូនិច។ ទោះបីជាក្លិននេះគឺមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស
គាត់ណែនាំថា អ្នកប្រើប្រាស់មិនត្រូវស្រូបយកក្លិននោះច្រើនទេ។

 

ដោយៈ  វណ្ណៈ
ប្រភពៈ micgadget





Tags: China Strange