កាលពី ប៉ុន្មានថ្ងៃមុន ផលិតកម្ម SM Entertainment របស់កូរ៉េ បានបញ្ចេញព័ត៌មាន មួយថា SM The Ballad និងត្រលប់ មកវិញ ជាមួយនិង សមាជិកថ្មី នៃតារាចំរៀង ចំរុះរបស់ ខ្លួន ។
បទដំបូង នៃអាល់ប៊ុម SM The Ballad Vol 2 នេះ មានចំណងជើងថា " Breath " ដែលចូលរួមច្រៀង ដោយ Taeyoen សមាជិកក្រុម SNSD និង Jonghyun សមាជិកក្រុម SHINee ដែលសុទ្ធសឹងតែជា តារាចំរៀង ដែលមានសំលេង ខ្ពស់ពិរោះ ។ បទនេះ និយាយអំពី គូស្នេហ៍មួយគូ ដែលបានបែកបាក់ គ្នាទៅហើយ តែទូរស័ព្ទ ទៅរកគ្នា យ៉ាងឆ្គង ។ ចង់ដឹងថា ២ នាក់នេះ មានសំលេងពិរោះ ស៊ីគ្នាយ៉ាង ណាចូលរួម ស្តាប់នៅខាងក្រោម ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop