(អង់គ្លេស)៖ នារីជាម្តាយម្នាក់បាន ចំណាយពេលពីរសប្តាហ៍ នៅជាមួយសាក សពទារិកាដែលជាកូនហើយ ចែករំលែករូបថតឲ្យមនុស្សជាច្រើន បានឃើញមើលទៅពិតជាក្តុកក្តួលណាស់។
Brave Charlotte Szakacs អាយុ២១ឆ្នាំនិងស្វាមីអាយុ២៨ឆ្នាំឈ្មោះ Attila បានទៅទទួលយកសពកូនពី មន្ទីរពេទ្យដែលកើតបានរយៈពេល ២០សប្តាហ៍ហើយក៏ស្លាប់ទៅវិញ ព្រោះតែខួរក្បាលគ្មានការវិវត្តន៍ និងមានបញ្ហាផ្លូវដង្ហើម។
Evlyn ទារិកាអភ័ព្វបានកើតទើបតែរយៈពេល ៤សប្តាហ៍ក៏ឃ្លាតពីឪពុកម្តាយ ដោយសារបញ្ហាសុខភាពត្រូវ យកមករក្សានៅមន្ទីរពេទ្យ វិញដោយពេទ្យគ្រាន់តែអនុញ្ញាតឲ្យ ឪពុកម្តាយអាចបីដើរតិចតួច ប៉ុណ្ណោះតែក្រោយមកនារីជា ម្តាយក៏បានយកសពកូន ត្រឡប់មកផ្ទះវិញដើម្បីធ្វើ បុណ្យព្រោះក្មេងបាត់បង់ ជីវិតទៅហើយ។ ព្រោះតែ ខូចចិត្តខ្លាំង Charlotte និងស្វាមីនៅមើលថែ សពកូនអស់រយៈពេល១៦ថ្ងៃ ដោយនាំសពដើរជុំវិញ សួនច្បារក្នុងផ្ទះទាំង អាឡោះអាល័យហើយក៏ មិនចង់សម្រេចចិត្តបូជាសពទារិកាភ្លាមដែរ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី