CamNews

ភាពយន្ត 

រឿង “វិញ្ញាណនាងអាលីស ឬ The Hatred” នាំអ្នកទស្សនិកជនទៅកាន់វិស្សមកាលព្រឺព្រួចដែលកំពុងចាក់បញ្ចាំង

កំសាន្ត ៖ "The Hatred" និយាយពីនិស្សិតមហាវិទ្យាល័យបួននាក់ ដែលទទួលបានឱកាសស្នាក់នៅផ្ទះ សាស្ត្រាចារ្យរបស់ពួកគេនៅឯខេត្ត ហើយអ្វីដែលពួកគេគ្រាន់តែត្រូវធ្វើនៅទីនោះ គឺមើលថែទាំកូនស្រីរបស់សាស្ត្រាចារ្យរបស់ពួកគេប៉ុណ្ណោះ។ ក្មេងស្រីទាំងប្រាំនាក់នេះទន្ទឹងរង់ចាំការសម្រាកថ្ងៃ ចុងសប្តាហ៍ដ៏សប្បាយរីករាយមួយ ប៉ុន្តែអ្វីដែលពួកគេទទួលបានគឺភាពភ័យខ្លាចទៅវិញ នៅពេលដែលពួកគេដឹងថាផ្ទះដែលពួកគេកំពុងនៅមិនមែនជាផ្ទះសាមញ្ញឡើយ។ ដំណើរកំសាន្តប្រែទៅជាភាពតក់ស្លុតនេះហើយ ដែលជាឈុតឆាកពិសេសនៃភាពយន្តបែបភ័យខ្លាចនេះ ហើយប្រហែលធ្វើឲ្យយើងបះសក់ព្រឺឆ្អឹងខ្នងទៀតផង។ ជនរងគ្រោះដ៏ស្លូតត្រង់ទាំងអស់នៅក្នុងខ្សែភាពយន្តខាងក្រោម គ្រាន់តែចង់បាននូវការផ្លាស់ប្តូរបរិយាកាសពីជីវិតធម្មតារបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែជាអកុសល ការដើរលេងទាំងនេះបានគម្រាមដល់អាយុជីវិតរបស់ពួកគេទៅវិញ។

រឿង “វិញ្ញាណនាងអាលីស ឬ The Hatred” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ2D។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited 

Tags: The Hatred Movie Article