CamNews

តារា 

ស្ទាយមួយកំផ្លេរ របស់តារាស្រីកំពុងល្បីឈ្មោះ Kimberly ទៅដើរលេងជាមួយសង្សារនេះ ឡើងកប់ម៉ង

ព័ត៌មានកំសាន្ត ៖ បុរសសង្ហា លោក Prin និងតារាស្រីដែលកំពុងតែល្បីឈ្មោះ Kimberly ត្រូវបានគេដឹងថា អ្នកទាំង ២ តែងតែមានការឈ្លោះប្រកែកគ្នាញឹកញយណាស់ដែរ ប៉ុន្តែការឈ្លោះប្រកែកនោះកាន់តែធ្វើឲ្យអ្នកទាំង ២ ស្រលាញ់គ្នាកាន់តែខ្លាំង ។ 

ហើយកាលពីពេលថ្មីៗនេះ អ្នកទាំង ២ បានបង្ហោះរូបផ្អែមល្អែម ជាមួយគ្នានៅលើគណនី Instagram ដែលរូបនោះ អ្នកទាំង ២ បានឆ្លៀតឪកាសដើរលេងនៅក្នុងថ្ងៃ ឈប់សម្រាកជាមួយគ្នា ។ 

នៅក្នុងទិដ្ឋភាពនៃរូបថតទាំងនោះ គឺតារាស្រី Kimberly ជាអ្នកបើកបរ រីឯមិត្តប្រុសវិញគឺជាអ្នកអង្គុយ និងផ្តល់កម្លាំងចិត្តនៅក្បែរនោះ យ៉ាងរ៉ូមែនទិចជាទីបំផុត ។ 


តារាប្រុសស្រីមួយគូនេះ បានឆ្លៀតឪកាសថតរូបជាច្រើនសន្លឹក ហើយក៏បានចតឡាននៅលើចិញ្ចើមផ្លូវ ថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកទាំង ២ ក៏បានឆ្លៀតឪកាសពិសេសមួយនេះទៅទទួលទានអាហារ ដើម្បីបង្កើតនូវភាពផ្អែមល្អែមជាមួយគ្នាឲ្យបានច្រើនជាងនេះ ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Prin Kimberly