កំសាន្ត ៖ ស្រលាញ់គ្នាមកជាង ៥ ឆ្នាំហើយ មានហ្វេនមិនតិចទេដែលគាំទ្រឲ្យតារាសម្តែងទាំងពីរដួងគឺ លោក Mark prin និងនាង Kimberly រៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ ។
ទោះបីមិនទាន់រៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ ប៉ុន្តែ Kimberly ប្រាប់អំពីចំណុចពិសេសៗរបស់សំណព្វចិត្ត ហើយបង្ហើបថា លោក Mark prin គឺជាបុរសម្នាក់ដែលនាងអាចផ្ញើរជីវីតជាមួយបាន ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះបន្ថែមទៀតថា សង្សាររបស់នាងគឺជាមនុស្សម្នាក់ដែលមានគោលដៅមិនសុខពីនាងនោះទេ ដូច្នេះហើយទើបពួកគេទាំងពីរអាចដើរផ្លូវរួមគ្នាបានទៅថ្ងៃអនាគត ។ ជាការពិតណាស់ ដោយសារតែចំណុចពិសេសមួយនេះ ទើបធ្វើឲ្យតារាស្រីរូបនេះជ្រើសរើសយក លោក Mark prin ជាមនុស្សពិសេស ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook