(ម៉ាឌ្រីដ)៖ កីឡាករឆ្នើមរបស់ក្រុមស្តេចស Real Madrid មានដូចជា Casemiro និង Karim Benzema មិនអាចជួយ ក្រុមពេលទទួលស្វាគមន៍ភ្ញៀវមកពីអង់គ្លេស Manchester City យប់នេះបានទេ ដោយសារតែពួកគេមានបញ្ហារបួសមិនទាន់ជា ។
សារព័ត៌មាន Marca បានផ្សាយថា បញ្ជីឈ្មោះកីឡាករទាំង២៣នាក់ ដែលត្រូវជួបក្រុម Man City យប់នេះដែលត្រូវចេញដោយគ្រូបង្វឹក Zinedine Zidane ពុំមានឈ្មោះកីឡាករ Casemiro នោះទេ ខណៈដែល Cristiano Ronaldo អាចចូលវិញបានហើយ ក្រោយអវត្តមានអស់៣ប្រកួតមកនេះក្នុង La Liga ២ប្រកួត និងជើងទី១ នៃ UEFA Champions League ១ប្រកួត ក្រោមលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Etihad ។
គ្រូបង្វឹកជនជាតិបារាំងខាងលើបានបញ្ជាក់ថា Casemiro មានបញ្ហារបួសត្រគៀក មិនអាចជួយក្រុមនាយប់នេះក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្របានទេ គ្រាដែលមិត្តរួមក្រុម Benzema មានបញ្ហារបួសសរសៃពួរជើងនៅក្នុងការប្រកួតនាពេលកន្លងមក ។
ទន្ទឹមគ្នានោះដែរ Zidane ក៏បានបន្ថែមទៀតថា កីឡាករខ្សែបម្រើកណ្តាល Toni Kroos អាចចូលលេងវិញបានហើយ បន្ទាប់ពីវត្តមាន ពេល Real Madrid ឈ្នះម្ចាស់ផ្ទះ Real Sociedad ១-០ កាលពីថ្ងៃសៅរ៍សប្តាហ៍នៅ La Liga ជាមួយនឹងមិត្តរួមក្រុម Alvaro Arbeloa និង Borja Mayoral ក៏សុទ្ធតែអាចចូលលេងវិញបានដូចៗគ្នា ។
កីឡាករទាំង ២៣រូបដែលត្រៀមប៉ះ Manchester City យប់នេះមាន៖
១/. អ្នកចាំទី៖ Keylor Navas, Kiko Casilla និង Ruben Yanez ។
២/. ខ្សែការពារ៖ Raphael Varane, Pepe, Sergio Ramos, Nacho, Marcelo, Dani Carvajal, Alvaro Arbeloa និង Danilo ។
៣/. ខ្សែបម្រើ៖ Toni Kroos, James Rodriguez, Gareth Bale, Mateo Kovacic, Luka Modric និង Isco ។
៤/. ខ្សែប្រយុទ្ធ៖ Cristiano Ronaldo, Lucas Vazquez, Jese Rodriguez និង Borja Mayoral ៕
Casemiro (ឆ្វេង) និង Karim Benzema
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង