CamNews

ភាពយន្ត 

ខ្សែភាពយន្តដែលដកស្រង់តាមប្រលោមលោកលក់ដាច់ជាងគេ ក្នុងការសែត New York Times រឿង “Wonder“

កំសាន្ត ៖ "Wonder" ជាខ្សែភាពយន្តដែលនិយាយពីការលើកទឹកចិត្តនិងភាពរំជើបរំជួលនៃ August Pullman ក្មេងប្រុសមានមុខខុសគេ ដែលចូលរៀនថ្នាក់ថ្នាក់ទី 5 នៅសាលាបឋមសិក្សាដ៏សាមញ្ញមួយជាលើកដំបូង។

ការចូលរៀនជាលើកដំបូងអាចជាបទពិសោធន៍ដ៏គួរឲ្យខ្លាច ជាពិសេសនៅពេលដែលអ្នកមានលក្ខណៈរូបសម្បត្តិខុសពីអ្នកដទៃ។ August”Auggie”Pullman ជាក្មេងប្រុសម្នាក់ដែលកើតមកមានភាពមិនប្រក្រតីទើបត្រូវធ្វើការវះកាត់ជាច្រើនដងទើបអាចធ្វើអោយគេរស់នៅបាន ប៉ុន្តែត្រួវបន្សល់ទុកមកវិញនូវរូបរាងនិងមុខមាត់ខុសពីក្មេងដទៃ។ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃទៀត Auggie នឹងត្រូវចូលរៀនថ្នាក់ទី ៥នៅសាលារៀនធម្មតាជាលើកដំបូងនៅក្នុងជីវិតរបស់គេ។ ដំបូងពេលចូលរៀននៅសាលានោះមិនបានប៉ុន្មានថ្ងៃពិតជាមានភាពពិបាក និង ឯកាណាស់សម្រាប់គេ ប៉ុន្តែមិនយូរប៉ុន្មាន Auggie ក៏បានទទួលភាពកក់ក្តៅពីមិត្តរួមសាលារបស់គេ នៅពេលដែលពួកគេទទួលយកភាពខុសប្លែកពីគេរបស់ Auggie និងបានកែប្រែការកំនត់ភាពស្រស់ស្អាតពីសង្គម។ ឃ្លាមួយដែលចាក់ដោតដ៏អ្នកគ្រប់គ្នាដែលបានទស្សនារួចនោះគឺ "នៅពេលដែលយើងមានចម្រើសរវាង ភាពត្រឹមត្រូវ នឹងភាពសប្បុរស អ្នកគួរតែយកភាពសប្បុរស" ចង់ដឹងថារឿងនេះមានអត្ថន័យយ៉ាងណានោះ ទៅទស្សនា “Wonder” ទាំងអស់គ្នា។

រឿង “​Wonder” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D។
ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕








ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article Movie