CamNews

យល់ដឹង 

កាមេរ៉ាជួយអោយមនុស្សងងឹតអាចមើលឃើញ

ឧបករណ៍ជួយអោយមនុស្សងងឹតអាចមើលឃើញនេះ រួមមាន កាមេរ៉ា និងអគ្គីសនីបថ
សំរាប់ដាក់ក្នុងភ្នែក គឺជាសមិទ្ធិផលរបស់ក្រុមហ៊ុនមួយដែលកំពុងតែធ្វើពិសោធន៍ដោយ
អ្នកជំនាញអាមេរិច និង អឺរ៉ុប ។

ឧបករណ៍នេះមានឈ្មោះថា Argus II ជាផលិតផលរបស់ក្រុមហ៊ុន Second Sight មាន
ទីតាំងស្ថិតនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិច ។ ឧបករណ៍នេះក្នុងមួយគ្រឿងមាន
60 អគ្គីសនីបថ (electrode) សំរាប់បំពាក់នៅក្នុងភ្នែកអ្នកប្រើប្រាស់ និងការមេរ៉ាមួយដែល
មានតួនាទីបញ្ជូនទិន្នន័យត្រូវបានបំពាក់នៅលើកញ្ចក់ ។ ឧបករណ៍ Argus II នេះមាន
តំលៃ 10ម៉ឺនដុល្លាក្នុងមួយគ្រឿង ។


លោក Konstantopoulos ងងឹតភ្នែកអស់រយៈពេលយ៉ាងយូរ ពេលនេះបានមកធ្វើការ
ពិសោធន៍ជាមួយ Argus II

ដំនើរការនៃឧបករណ៍នេះគឺ កាមេរ៉ាទទួលនាទីថតទុករាល់សកម្មភាព រូបភាព រួចបំលែង
ទៅជាទិន្នន័យ អគ្គីសនី ។ បន្ទាប់មកទិន្នន័យអគ្គីសនីនេះត្រូវបានបញ្ជូនពី កាមេរ៉ា ទៅ
កាន់ អគ្គីសនីបថ (electrode) ដែលស្ថិតនៅក្នុងភ្នែកអ្នកប្រើប្រាស់ ។ នៅពេលដែល
ទិន្នន័យបានទៅដល់ អគ្គីសនីបថ (electrode)មានតួនាទីបំលែងទិន្នន័យ អគ្គីសនី ទៅជា
ទិន្នន័យរូបភាពវិញ រួចបញ្ជូនបន្តទៅប្រព័ន្ធប្រសាទនៃចក្ខុ និង ខួរក្បាល ។ អ្នកដែលងងឹត
អាចមើលឃើញក្នុងរូបភាពមួយជាពន្លឺ និង រូបភាពមានលក្ខណៈព្រិលៗ ។

ឧបករណ៍នេះទើបតែត្រូវបានអនុញ្ញាតច្បាប់អោយប្រើប្រាស់នៅក្នុងទ្វីបអឺរ៉ុបចំនួន 16គ្រឿង
ប៉ុណ្ណោះ ចំនែកនៅក្នុងប្រទេស អាមេរិច 16គ្រឿង កំពុងតែធ្វើពិសោធន៍ ។ ក្នុងចំនោមអ្នក
ដែលបានប្រើប្រាស់ឧបករណ៍នេះ ក៏មានលោក Elias Konstantopoulos អតីតជាងអគ្គីសនី
មានវ័យ 72ឆ្នាំផងដែរ ។ លោក Konstantopoulos ជនជាតិក្រិច បច្ចុប្បន្នរស់នៅក្នុងប្រទេស
អាមេរិច បានអោយដឹងថាគាត់ មានដើមកំណើតនៅក្នុងប្រទេស ក្រិច បានមករស់នៅក្នុង
ប្រទេសអាមេរិច តាំងពីគាត់នៅវ័យក្មេងមកម្លេះ ។ នៅក្នុងប្រទេសអាមេរិច លោកបានក្លាយ
ជាជាងអគ្គីសនី ម្នាក់ ។ អាយុ 43ឆ្នាំ លោកចាប់ផ្តើមងងឹតភ្នែកមិនអាចមើលឃើញដៃទាំងពីរ
នៅពេលដែលលោកលាតសន្ធឹងដៃទាំងគូររបស់គាត់ចេញក្រៅនៃដងខ្លួន ។ តាមការបង្ហាញ
ពីវេជ្ជបណ្ឌិត បានអោយដឹងថាលោក Konstantopoulos ចក្ខុវិញ្ញាណរបស់គាត់មានបញ្ហា
ខ្សោយ ។ រយៈពេលប្រហែលជា 10ឆ្នាំក្រោយភ្នែករបស់លោក Konstantopoulos បានចុះ
ខ្សោយរហូតដល់កំរិតមួយមិនអាចមើលឃើញអ្វី និងមិនអាចធ្វើការងារអ្វីបានឡើយ ។ គាត់
បានក្លាយជាមនុស្សងងឹតភ្នែកទាំងស្រុង ។ "បើបាត់បង់ចក្ខុវិញ្ញាណ ស្មើនឹងអ្នកបាត់បង់អ្វីៗ
គ្រប់យ៉ាង " លោក Konstantopoulos បន្ថែម ។

នៅឆ្នាំ 2009 វេជ្ជបណ្ឌិតរបស់លោក Konstantopoulos បានសួរទៅលោកថាតើលោកចង់
ចូលរួមក្នុងការធ្វើពិសោធន៍មួយរបស់ Argus II ដែរឬទេ?ពេលនោះគាត់បានយល់ព្រម
ភ្លាមទាំងក្តីរីករាយបំផុត ។ លោក Konstantopoulos ត្រូវបានបំពាក់ អគ្គីសនីបថក្នុងកែវភ្នែក
របស់គាត់ដោយចំណាយពេលអស់រយៈពេលប្រហែលជា 3ម៉ោង ការបំពាក់នេះគាត់អោយ
ដឹងផងដែរថា គ្មានការឈឺចាប់អ្វីឡើយ ហើយបើគាត់មិននិយាយអ្នកដទៃក៏មិនដឹងថាគាត់
បំពាក់អគ្គីនីបថក្នុងកែវភ្នែកដែរ ។

ឥឡូវនេះលោក Konstantopoulos បាននិយាយថាភែ្នករបស់គាត់អាចមើលឃើញវីញហើយ
តែក្នុងសភាពមួយជាពន្លឺ និង រូបព្រិលៗ ។ តែគាត់អាចធ្វើការបែងចែកបាន នូវប្រភេទរបស់
រឺ វត្ថុទាំងឡាយដែលនៅជុំវិញគាត់បាន ។ គាត់អាចដឹងនិងធ្វើការងារបានមួយចំនួនធំឡើង
វិញផងដែរ ។ ក្នុងមួយសប្តាហ៍គាត់បានអនុវត្តជាមួយអ្នកជំនាញម្តង ដែលក្នុងនោះរួមមាន
ការតាមដានការបំលាស់ទីវត្ថុនៅលើអេក្រង់កុំព្យូទ័រ កំនត់រូបរាងរបស់វត្ថុផ្សេងៗ ជាដើម...
លោក Konstantopoulos បានអោយដឹងពីអារម្មណ៍គាត់ថា ពេលនេះអ្វីដែលគាត់ចង់ឃើញ
បំផុតនោះគឺ មុខចៅប្រុសរបស់គាត់ ៕
(ប្រភពពី AFP)
ដោយ៖ រដ្ឋា

Tags: