CamNews

ប្លែកៗ 

វេជ្ជបណ្ឌិតអាមេរិកដែលធ្លាប់បានស្លាប់ហើយរស់ឡើងវិញ និយាយថា ឋានសួគ៌គឺមានពិត

វេជ្ជបណ្ឌិត Gary Wood ដែលជាអ្នកធ្លាប់ត្រូវបានគេចាត់ទុកថា បានស្លាប់ ក្នុងរយៈពេល១ម៉ោង
បានរៀបរាប់អំពីការទៅដល់ឋានសួគ៌ និងជួបមិត្តម្នាក់របស់ខ្លួនដែលបានស្លាប់ ហើយក្រោយមក
គាត់ក៏បានត្រលប់មកកាន់ផែនដី។

កាលពីថ្ងៃទី ២៣ធ្នូ ឆ្នាំ ១៩៦៦ ខណៈនៅតាមដងផ្លូវនៅ Farmington រដ្ឋ New Mexico អាមេរិក
វេជ្ជបណ្ឌិត Gary Wood កាលណោះមានអាយុ ១៨ឆ្នាំ រួមជាមួយនឹងប្អូនស្រី Sue អាយុ ១៦ឆ្នាំ
បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ។

ករណីនេះ ធ្វើឱ្យ Gary Wood ត្រូវរបួសធ្ងន់ រហូតដល់ក្រុមគ្រូពេទ្យអះអាងថា គាត់បានស្លាប់។
ថ្វីបើរឿងនេះកើតឡើងកាលពី ៥០មុន ប៉ុន្តែ លោក Gary Wood នៅចាំយ៉ាងច្បាស់។

នៅក្នុងកម្មវិធី “នេះគឺជារឿងហួសនិស្ស័យ” លោក Gary Wood បានចែករំលែកអំពីរឿងពិតរបស់
ខ្លួនដែលមិនគួរឱ្យជឿ។ គាត់គឺជាមនុស្សដែលស្លាប់ហើយរស់ឡើងវិញ។

ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ លោក Gary Wood បានឆ្លងកាត់ការឈឺចាប់យ៉ាងខ្លាំង។ បន្ទាប់
មក គាត់មានអារម្មណ៍ថា ការឈឺចាប់នោះ បានរសាយបន្តិចម្ដងៗ នៅពេលគាត់ស្លាប់។ លោក
Gary Wood និយាយថា ខ្លួនហាក់ដូចបានឡើងដល់ឋានសួគ៌។

Gary Wood រៀបរាប់ថា “ការស្លាប់គឺដូចទៅនឹងអ្នកបន្សល់ទុកខោអាវ និងដាក់វានៅទីនោះ។ ខ្ញុំ
បានចាកចេញពីខ្លួនប្រាណ ហើយក្រោយមកត្រូវបានលើកឡើងពីក្បាលរថយន្ត ជីវភាពរស់នៅ
បានបញ្ចប់នៅចំពោះមុខ។ ក្រោយមក ខ្ញុំបានឃើញថា ខ្លួននៅលើពពកដ៏ធំមួយ ហើយនៅ
ចំពោះមុខខ្ញុំ គឺមានក្លោងទ្វារមានដ៏ធំ ដែលក្នុងគម្ពីរសាសនា គេហៅថា ឋានសួគ៌។ អំឡុងពេល
នេះ វាមានភាពស្ងប់ស្ងាត់ និងសុខសាន្ត”។

លោក Gary Wood ពេលនេះ មានអាយុ ៦៩ឆ្នាំ បន្តថា គាត់បានជួបទេវតាមួយអង្គ ឈរនៅ
ខាងមុខក្លោងទ្វារ។ ទេវតាអង្គនោះ មានសក់ពណ៌លឿងដ៏ស្អាត។ គាត់កាន់ដាវនៅក្នុងដៃ។
ទេវតាមួយអង្គទៀត បានយាងចេញពីក្លោងទ្វារ ពួកគេនិយាយគ្នា រួចក៏អនុញ្ញាតឱ្យ Gary Wood
ចូលក្នុងក្រុង។

ជាងនេះ លោកតា Gary Wood ក៏ប្រាប់ថា គាត់ក៏បានជួបមិត្តចាស់ម្នាក់កាលពីនៅរៀន ដែល
បានស្លាប់រួចហើយ។ មិត្តម្នាក់នេះ បាននាំគាត់ដើរលេងជុំវិញកន្លែងដែលគេហៅថា “ឋានសួគ៌”។


វេជ្ជបណ្ឌិត Gary Wood និយាយថា ឋានសួគ៌គឺមានពិត

លោកតា Gary Wood ក៏បានឱ្យដឹងថា ក្នុងពេលនៅលើឋានសួគ៌ គាត់ក៏បានជួបព្រះ ហើយ
មនុស្សជាច្រើនដែលមានវត្តមាននៅក្នុងបន្ទប់របស់ព្រះ សួរគាត់ថា “ហេតុអ្វីបានជាអ្នកមាន
វត្តមាននៅទីនេះ?”។

លោកតារូបនេះ បន្តថា “បន្ទាប់ពីនោះ ខ្ញុំត្រូវបានគេបញ្ជូនត្រលប់មកកាន់ពិភពមនុស្ស ដើម្បី
និយាយប្រាប់អ្នករាល់គ្នាថា ឋានសួគ៌គឺមានពិត៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ express


Tags: ស្លាប់ហើយរស់ឡើងវិញ មិនគួរឱ្យជឿ ឋានសួគ៌