ទីក្រុងឡុងដ៍ ៖ ប្រភពសារព័ត៌មានបរទេស បានចេញផ្សាយនាប៉ុន្មានមុននេះ បានអោយ
ដឹងថា នារីរាំអាក្រាតកាយម្នាក់ឈ្មោះ នាង Katrina Darling ប្រចាំក្លឹបកំសាន្ត Sunderland
ត្រូវបានរកអោយឃើញថា នាងជាប់ខ្សែស្រឡាយរាជវង្បប្រចាំទីក្រុងឡុងដ៍ ពោលគឹ នាង
គឺជាបងប្អូនជីដូនមួយ ជាមួយនឹងម្ចាស់ក្សត្រី Kate MIddleton ដែលត្រូវជាមហេសីរបស់
ព្រះអង្គម្ចាស់ William ។
គួរបញ្ជាក់ផងដែរថា នាង Katrina Darling មិនមែនត្រឹមតែជាអ្នករាំអាក្រាតកាយនៅក្នុងក្លឹបកំសាន្ត
ពេលរាត្រីនោះទេ តែនាងក៏ជាអ្នកថតរូបសឹងតែអាក្រាតកាយទាំងអស់ អោយទំព័រមុខរបស់ទស្សនា
វដ្តី Playboy ផងដែរ។
បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមផងដែរថា ចាប់តាំងពីម្ចាស់ក្សត្រី Kate MIddleton បានរៀប
អភិសេកជាមួយនឹងព្រះអង្គម្ចាស់ William មក បងប្អូនជីដូនមួយ មួយគូរនេះមិនដែលបានជួបគ្នានោះ
ទេ ។ លើសពីនេះទៅទៀត បើយោងតាមសម្តីនាង Katrina Darling ក៏បានបញ្ជាក់បន្ថែមផងដែរថា
នាងមិនមានគំនិតណាមួយ ធ្វើការទាក់ទងជាមួយនឹងម្ចាស់ក្សត្រី Kate MIddleton នោះទេ។
ដោយឡែក នាងបែរជារីករាយជាមួយអាជីពជាអ្នករាំរបស់នាង នៅតាមក្លឹបកំសាន្តពេលរាត្រីមួយចំ
នួនខណៈដែលពេលនេះ វាកំពុងតែឈានទៅរកភាពជោគជ័យ គួរបញ្ជាក់ផងដែរថា នាដើមឆ្នាំនេះ
នាងKatrina ក៏បានសម្តែង show មួយដ៏ទាក់ទាញ នឹងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពោលគឺ
នាងបានតុបតែងខ្លួន ដោយស្ថិតនៅក្នុងសំលៀកបំពាក់អៀមពណ៌ក្រហម រួមទាំងគ្រងម្កុដផងដែរ
ដែលការសម្តែងនេះអាចធ្វើទៅបាននៅក្នុងក្លឹបកំសាន្តពេលរាត្រីដែលមានឈ្មោះថា Whisky Mist ៕
ដោយ ៖ ពិសី
ប្រភព ៖ dailymail